លោក ឃួង ស្រេង ៖ ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅទូទាំងរាជធានីភ្នំពេញ ត្រូវបានធានាសន្ដិសុខយ៉ាងល្អ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
បានបញ្ជាក់ថា៖ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រូវបានធានាសន្ដិសុខល្អប្រសើរ ពុំមានបញ្ហាអ្វីកើតឡើង ចំពោះដំណើរការ នៃការបោះឆ្នោត តាមបណ្ដាការ រិយាល័យ នីមួយៗ នោះទេ។
ការលើកឡើងបែបនេះ បានធ្វើឡើង នៅចំពោះព្រះភ័ក្រ្ត សម្តេច ព្រះមហិស្សរា នរោត្តម ចក្រពង្ស សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ពេលយាងបំពេញបេសកកម្ម ជួបជាមួយអភិបាលរាជធានីភ្នំពេញ និងប្រធានគណៈកម្មការរៀបចំបោះឆ្នោតរាជធានី ដើម្បីស្វែងយល់ និងពិនិត្យស្ថានការ នៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាធានីភ្នំពេញបានបញ្ជាក់ថា៖ ដំណើរការ នៃកិច្ចការបោះឆ្នោត គឺប្រព្រឹត្តទៅដោយរលូន និងមិនមាន បញ្ហា អ្វីកើតឡើង ដែលខុស ប្រក្រតីនោះទេ។ កិច្ចការពារសន្ដិសុខសុវត្ថិភាព ក៏ដូចជា សភាពការណ៍ នៃការរក្សាសន្ដិសុខ គឺត្រូវបានធានា១០០ភាគរយ ធានាបានគ្រប់បែបយ៉ាង មិនមានអ្វីកើតឡើងតាំងពីព្រឹក នៃការចាប់ផ្ដើមការបោះឆ្នោត រហូតមកដល់កិច្ចប្រជុំ នៅម៉ោងប្រមាណជាង៣រសៀលនេះ ។
លោក ម៉េត មាសភក្ដី បានបន្ដថា៖ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង់្ស សមាជិកក្រុមប្រឹក្សាធម្មនុញ បានបន្ទូលថា៖ ទ្រង់បានសំដែងសោមមស្សរីករាយ និងថ្លែងអំអរគុណយ៉ាងខ្លាំងដល់អាជ្ញាធរ មានសម្ថកិច្ចគ្រប់ជាន់ថ្នាក់ក្នុងរាជធានីភ្នំពេញ ក្នុងការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកិច្ចដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ។
សម្តេចព្រះមហិស្សរា សម្តេចមកចូលរួម ជំនួបនេះ គឺក្នុងគោលបំណងស្វែងយល់ និងពិនិត្យស្ថានភាព នៃការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤ នៅមណ្ឌលរាជធានីភ្នំពេញ នៅមុនពេល អំឡុងពេលបោះឆ្នោតនិងក្រោយពេលបោះឆ្នោត ដើម្បីធ្វើការវិនិច្ឆ័យអោយបានច្បាស់លាស់ ។ ប៉ុន្តែទោះជាយ៉ាងណាក្តីសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤នេះ គឺពិតជាបានប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិង្សា និងបាតុភាពផ្សេងៗ មានលក្ខណៈប្រជាធិបតេយ្យដែលទទួលយកបាន។
បានបន្តថា ៖ តាមនីតិវិធី នៃកិច្ចការបោះឆ្នោត គឺចប់ម៉ោង៣នេះ គឺគ្រប់ការិយាល័យរបស់យើងទាំងពីរ ការិយាល័យ១០០១ និងការិយាល័យ១០០២ ត្រូវបានបិទ ដើម្បីបន្ដនីតិវិធី របស់គណៈកម្មាធិការជាតិរៀបចំកាបោះ ឆ្នោត រៀបចំនីតិវិធីក្នុងការបិទ និងរៀបចំសន្លឹកឆ្នោត ។
សូមបញ្ជាក់ថា៖ នៅក្នុងរាធានីភ្នំពេញ មានកា រិយាល័យបោះឆ្នោតចំនួន២ គឺការិយាល័យ១០០១ និង១០០២ ដែលស្ថិតនៅក្នុងវិទ្យាល័យ ប៊ុន រានី ហ៊ុន សែន វត្ដភ្នំ។
ការិយាល័យទាំងពីរនេះ ត្រូវបានរៀបចំ និងធានាបាននូវបញ្ហាសន្ដិសុខ សុវត្ថិភាព យ៉ាងល្អប្រសើរ ជួយដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ រាជធានីភ្នំពេញ ក៏ដូចជាតំណាងរាស្ដ្រ ដែលមានកាតព្វកិច្ច ក្នុងការចូលរួមបោះឆ្នោត នៅក្នុងថ្ងៃនេះ ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print