ភ្នំពេញ៖ នៅរសៀលថ្ងៃសោរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ លោកវរសេនីយ៍ទោ សុខ សុផាត មេបញ្ជាការរង កងអន្តរាគមន៍ កងរាជអាវុធហត្ថតំណាងលោកមេបញ្ជាការ កងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ប៉េង ឡា មេបញ្ជាការរង កងអន្តរាគមន៍ កងរាជអាវុធហត្ថ ដែលបានជួប ឧបទ្ទវហេតុ ភ្លើងឆាបឆេះ ដៃជើង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយបាននាំទៅជាមួយនូវគ្រឿងឧបភោគ បរិភោគ ព្រមទាំថវិកា មួយចំនួនទៀត ដែលជាថវិកាផ្ទាល់ខ្លួនរបស់លោកមេបញ្ជាការកងអន្តរាគមន៍ផងដែរ និងបានពាំនាំនូវការសារសួរសុខទុក្ខ ដែលទាំងនេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្ត ការស្រលាញ់ របស់លោកមេបញ្ជាការ ដែលមានចំពោះមន្ត្រីក្រោមឱវាទ ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក ។ ក្នុងខណៈនោះដែរ លោកវរសេនីយ៍ត្រី ប៉េង ឡា មេបញ្ជាការរង កងអន្តរាគមន៍ កងរាជអាវុធហត្ថ បានថ្លែងអំណរអគុណ ចំពោះទឹកចិត្ត អាណិតស្រលាញ់ និងការលះបង់ របស់លោកមេបញ្ជាការ និងសូមបួងសួង សូមឲ្យលោកមេបញ្ជាការ ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្ដីសុខ សេចក្ដីចំរើន និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕