មកដល់វេលាយប់នេះ​ ភ្លើងនៅតែបន្តឆេះហើយខ្លាំងជាង​ មុនទៅទៀត​ នៃមជ្ឍមណ្ឌលកម្សាន្តRock

ចែករំលែក៖

ភ្នំពេញ ៖​ រហូតមកដល់យប់ថ្ងៃខែដដែល​ ភ្លើង​កាន់តែឆេះខ្លាំងជាងមុនទៅទៀត​ ករណី​ឆេះ មជ្ឍមណ្ឌល​កម្សាន្តRock ។ នេះបើតាមភ្នាក់ងាររាយការណ៍ជាក់ស្តែង​ នៅកន្លែងកើតហេតុ​ ។ ជាបឋម​ ក្នុងហេតុ​ការណ៍​នេះមានមនុស្ស៣នាក់បានរងរបួស​ ហើយត្រូវបានដឹកទៅសង្គ្រោះ​ នៅមន្ទីរពេទ្យ​ផងដែរ​ ។

គួររំឭកវិញថា​ ការឆេះមជ្ឈមណ្ឌលកម្សាន្តមួយនេះ​ បាននកើតឡើង​ កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

រថយន្តអង្គភាពពន្លត់អគ្គិភ័យជាច្រើនគ្រឿងកំពុងអន្តរាគមន៍ជួយពន្លត់ ក្នុងនោះសមត្ថកិច្ចនឹងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីរកវិធីគ្រប់គ្រងសភាពការនេះ ។

សមត្ថកិច្ចនិងអាជ្ញាធរមិនទាន់បញ្ជាក់នូវឡើយទេ អគ្គិភ័យបានឆាបឆេះមជ្ឍមណ្ឌលកម្សាន្តRock នេះ ផ្តើមដោយមូលហេតុអ្វី គ្រាន់តែឃើញអណ្ដាតភ្លើងនឹងផ្សែងហុយទ្រលោមនៃផ្នែកខាងក្រោយមជ្ឍមណ្ឌលកម្សាន្តRock ៕​ ភារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print