ភ្នំពេញ ៖ រហូតមកដល់យប់ថ្ងៃខែដដែល ភ្លើងកាន់តែឆេះខ្លាំងជាងមុនទៅទៀត ករណីឆេះ មជ្ឍមណ្ឌលកម្សាន្តRock ។ នេះបើតាមភ្នាក់ងាររាយការណ៍ជាក់ស្តែង នៅកន្លែងកើតហេតុ ។ ជាបឋម ក្នុងហេតុការណ៍នេះមានមនុស្ស៣នាក់បានរងរបួស ហើយត្រូវបានដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យផងដែរ ។
គួររំឭកវិញថា ការឆេះមជ្ឈមណ្ឌលកម្សាន្តមួយនេះ បាននកើតឡើង កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
រថយន្តអង្គភាពពន្លត់អគ្គិភ័យជាច្រើនគ្រឿងកំពុងអន្តរាគមន៍ជួយពន្លត់ ក្នុងនោះសមត្ថកិច្ចនឹងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីរកវិធីគ្រប់គ្រងសភាពការនេះ ។
សមត្ថកិច្ចនិងអាជ្ញាធរមិនទាន់បញ្ជាក់នូវឡើយទេ អគ្គិភ័យបានឆាបឆេះមជ្ឍមណ្ឌលកម្សាន្តRock នេះ ផ្តើមដោយមូលហេតុអ្វី គ្រាន់តែឃើញអណ្ដាតភ្លើងនឹងផ្សែងហុយទ្រលោមនៃផ្នែកខាងក្រោយមជ្ឍមណ្ឌលកម្សាន្តRock ៕ ភារ៉ា