សមត្ថកិច្ចចាប់បញ្ចូនឪពុកចិត្តអប្រិយ ទៅសាលាដំបូងខេត្តកំពង់ធំនៅថ្ងៃនេះ ពាក់ព័ន្ធ បោះកូនស្រីទម្លាក់ពីលើផ្ទះ​

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ប្ដីចិត្តឃោរឃៅខឹង ប្រពន្ធចាប់កូនអាយុ៦ខែ គ្រវែងពីលើផ្ទះរងរបួសធ្ងន់ ។  ហេតុការណ៍ដ៏សង្វែកនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅផ្ទះជនបង្កក្នុងភូមិក្រសាំង ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
ពាក់ព័ន្ធករណីខាងលើនេះ  លោកអនុសេនីយ៍ត្រី ស្វាយ សុភា នាយផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលស្រុកសណ្តាន់បានឲ្យដឹងនៅរសៀលថ្ងៃកើតហេតុខាងលើនេះ បើយោងតាមសម្តីសាក្សីដែលនៅជិងខាងកន្លែងកើតហេតុនិយាយថា!នៅមុនពេលកើតហេតុប្តីឈ្មោះ សុខ ម៉ៅ អាយុ២២ឆ្នាំ និងប្រពន្ធឈ្មោះ សា ផល្លី អាយុ២០ឆ្នាំមិនមានទំនាស់អ្វីនិងគ្នាទេ គ្រាន់តែឮកូនយំ មិនឃើញប្រពន្ធនៅផ្ទះ ស្រាប់តែបុរសជាឪពុកចាប់កូនគ្រវែងពីលើផ្ទះមកឮសូរតែឌឹបដូចដូងទុំជ្រុះពីលើដើមអញ្ចឹង បណ្តាលឲ្យក្មេងស្រីឈ្មោះ ណាំង ម៉ាលីស មានអាយុទើបតែ៦ខែ ដែលត្រូវជាកូនបង្កើត រងរបួសធ្ងន់ ត្រូវបាននាំយកទៅកាន់មណ្ឌុលសុខភាពសណ្តាន់ ដើម្បីជួយសង្គ្រោះជីវិត ឃើញដូច្នោះ ឪពុកតិរច្ឆានម្នាក់នេះក៏បានរត់គេចខ្លួនបាត់ ហើយក៏ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួននៅម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែលនេះ ។
នៅចំពោះមុខសមត្ថកិច្ចស្ត្រីជាប្រពន្ធឈ្មោះ សា ផល្លី ប្រាប់ថា មុនកើតហេតុឃើញប្តីដេកមិនទាន់ក្រោកពីដំណេក ក៏ដាក់កូនស្រីឲ្យដេកក្នុងផ្ទះរួចចុះដើរទៅរកដងទឹកយកមកប្រើប្រាស់ ស្រាប់តែឮអ្នកជិតខាងផ្អើលស្រែកឆោ​ឡោ​ថា អា ម៉ៅ វាបោះកូនវាពីលើផ្ទះរបួសធ្ងន់ណាស់ ឥឡូវវារត់គេចបាត់ហើយៗ ក៏រត់ត្រហេបត្រហបមករកកូន ឃើញកូនបែកមុខបែកមាត់អស់ យំឡើងគាំង ត្រូវបានអ្នកជិតខាងជួយឌុបម៉ូតូទៅពេទ្យជួយសង្គ្រោះបានទាន់ពេលវេលា កុំមិនដឹងជាវាសនាកូនស្រីនាងទៅជាយ៉ាងណានោះទេ ដោយសារស្នាដៃឪពុកវានេះ។
ចំណែកបុរសចង្រៃអគតិជាប្តីឈ្មោះ សុខ ម៉ៅ វិញនោះបន្ទាប់ពីឃាត់ខ្លួនបាន ៗសារភាពថា!នៅព្រឹកម៉ិញនេះរូបគេបានផឹកស្រាស្រវឹងស្រឿងៗទាំងព្រឹក ក៏ឡើងទៅសង្ងំដេកនៅលើផ្ទះ ពេលកំពុងតែដេកលក់ ស្រាប់តែឮសម្លេងកូនយំយ៉ាងខ្លាំង ថ្លង់រកតែដេកមិនបាន រកមើលប្រពន្ធក៏មិនឃើញ មិនដឹងថាវាដើរបាត់ទៅណា ធ្វើឲ្យរូបគេខឹងយ៉ាងខ្លាំងក៏ចាប់កូនគ្រវែងពីលើផ្ទះមកដីតែម្តងទៅ។
ករណីនេះសមត្ថកិច្ចយើងកំពុងតែចងក្រងសំនុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃថ្ងៃទី ១ ខែមិនា ឆ្នាំ២០១៨ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ប៊ុន រិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print