ក្រសួងធនធានទឹក ៖ ចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករស្ថានភាពអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០១៨ , អាចនឹងមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើននៅក្នុងខែមេសា ខែឧសភា និងខែមិថុនា 

ចែករំលែក៖

ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងនូវឥទ្ធពលពីបាតុភូត ឡានីណា La Nina ចាប់ពីខែមីនា ដល់ ខែមិថុនា ឆ្នាំ២០១៨ ។ នេះបើយោងតាមមន្ត្រីក្រសួងធនធានទឹក ដែលបានពិនិត្យតាមដានលើស្ថានភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង (ក្បែរខ្សែអេក្វាទ័រ) ។

យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា ការវិភាគទៅលើរបាយទឹកភ្លៀង និងកម្រិតសីតុណ្ហភាពបានបង្ហាញថា «ចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០១៨ ទឹកភ្លៀងអាចនឹងធ្លាក់រាយប៉ាយច្រើនជាងមធ្យមភាគច្រើនឆ្នាំ រីឯសីតុណ្ហភាពអាចនឹងមានស្ថានភាពទាបជាងមធ្យមភាគច្រើនឆ្នាំ ។

សេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមថា ចំពោះបាតុភូតធម្មជាតិ នៅក្នុងខែមេសា ខែឧសភា និងខែមិថុនា ឆ្នាំ២០១៨ អាចនឹងមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន ពិសេសនៅតំបន់ទំនាបកណ្តាល ប៉ុន្តែតិចជាងឆ្នាំ២០១៧ ៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុង ដូចខាងក្រោមនេះ ៖ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print