ភ្នំពេញ ៖ នាយផ្នែកការពារគោលដៅ២ នៃនាយកដ្ឋាននគរបាលការពារ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលគេ ស្គាល់ឈ្មោះ លោក វ័ន ហាក់ បានសម្រេចចិត្តបញ្ចប់ជីវិត បាញ់សម្លាប់ខ្លួនចំនួន២គ្រាប់ ដោយប្រើកាំភ្លើងប្រភេទ AK47 នៅក្នុងបន្ទប់ធ្វើការរបស់ខ្លួនឯង ។
ហេតុការណ៍នេះភ្ញាក់ផ្អើលនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៨
មានការលើកឡើងជុំវិញករណីបាញ់សម្លាប់ខ្លួននេះថា ជនរងគ្រោះបានបញ្ចប់ជីវិតមូលហេតុមានជំងឺផ្លូវចិត្ត កន្លងមកក៏ធ្លាប់គិតចង់សម្លាប់ខ្លួនផងដែរ ។
ក្រោយការពិនិត្យពីនគរបាលជំនាញរួចរាល់ បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
...