កាចណាស់ជំងឺផ្លូវចិត្ត បង្ខំឲ្យនាយផ្នែកការពារគោលដៅ​២​ នៃ​នាយកដ្ឋាននគរបាលការពារបាញ់សម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ នាយផ្នែកការពារគោលដៅ​២​ នៃ​នាយកដ្ឋាននគរបាលការពារ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលគេ ស្គាល់ឈ្មោះ លោក វ័ន ហាក់ បានសម្រេចចិត្តបញ្ចប់ជីវិត បាញ់សម្លាប់ខ្លួនចំនួន២គ្រាប់ ដោយប្រើកាំភ្លើងប្រភេទ AK47 នៅក្នុងបន្ទប់ធ្វើការរបស់ខ្លួនឯង   ។

ហេតុការណ៍នេះភ្ញាក់ផ្អើលនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៨

មានការលើកឡើងជុំវិញករណីបាញ់សម្លាប់ខ្លួននេះថា ជនរងគ្រោះបានបញ្ចប់ជីវិតមូលហេតុមានជំងឺផ្លូវចិត្ត កន្លងមកក៏ធ្លាប់គិតចង់សម្លាប់ខ្លួនផងដែរ ។

ក្រោយការពិនិត្យពីនគរបាលជំនាញ​រួចរាល់ បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print