ខេត្តកំពង់ស្ពឺ ៖ អគ្គីភ័យមួយបានឆាបឆេះយ៉ាងសន្ឋោ សន្ឋៅលេបត្របាក់ផ្ទះចំនួន២ខ្ នងទាំងស្រុងតែដោយការខិតខំរបស់អា ជ្ញាធរនិងសមត្ថកិច្ចភ្លើងមិនឆេះ រាលដាលដល់ផ្ទះដែលនៅជិតខាងឡើយ។
ចំពោះមូលហេតុត្រូវបានសមត្ថកិចដា ក់ការសង្ស័យថាអាចបណ្តាលមកពីម្ចា ស់ផ្ទះអុចធូបហើយទុកចោលទើបឆេះរា លដាលក្លាយជាអគ្គិភ័យដ៏សន្ឋោសន្ ឋៅបែបនេះ។
គ្រោះអគ្គិភ័យនេះកើតឡើងកាលពីវេលាម៉ោង២២ និង ៣០នាទីយប់ថៃ្ងព្រហស្បត្ដិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថៃ្ងទី០១ ខែមិនា ឆ្នាំ២០១៨ នៅភូមិម្រ្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ម្ចាស់ផ្ទះត្រូ វបានស្គាល់មានឈ្មោះកៅហន អាយុ៥៦ឆ្នាំ។
ប្រភពពីសមត្ថកិចបានប្រាប់ថាមុ នពេលកើតហេតុពីក្បាលព្រលប់គេបា នឃើញកូនចៅរបស់ម្ចាស់ផ្ទះចេញចូ លមកអុចធូបហើយក៏ចេញទៅវិញបាត់ទៅ( ផ្ទះទុកចោល)រហូតដល់យប់ជ្រៅស្រា ប់តែមានផ្សែងហុយចេញពីក្នុងផ្ទះ កហកាយជាអណ្តាតភ្លើងឆាបឆេះយ៉ា ងសន្ឋោសន្ឋៅតែម្្តង។
ឃើញហេតុកា រណ៍ដូច្នេះប្រជាពលរដ្ឋក៏បានរា យការណ៍ មកអាជ្ញាធរមូលដ្ឋានដើម្បី សុំការជួយអន្តរាគមន៍។ក្នុងនោះ ផងដែរគេឃើញវត្តមានលោកអភិបាលស្រុ កព្រមទាំងមន្ត្រីកម្លាំងប្រដាប់ អាវុធចូលរួមទប់ស្កាត់យ៉ាងសស្រា ក់ស្រាំផងដែរ។
ប្រភពបន្តថា ក្រោយទទួលបានព័ត៌មានអំពីហេតុ ការណ៍ខាងលើ រថយន្ដពន្លត់អគ្គីភ័យរបស់អធិកា រនគរបាលស្រុកគងពិសី ចំនួន ០១គ្រឿង បានចេញជួយអន្ដរាគមន៍ភ្លាមៗ តែដោយសារអំណាចភ្លើងខ្លាំងធ្វើ អោយការជួយមិនអាចរលត់បាន ដោយឃើញស្ថានភាពបែបនេះ សមត្ថកិចងចក៏បានស្នើសុំ រថយន្ដអគ្គីភ័យចំនួន ០២គ្រឿងទៀតរបស់ស្នងការដ្ឋាន នគរបាលខេត្ដដើម្បីជួយអន្ដរាគមន៍ តែដោយសារផ្លូវមានចំងាយឆ្ងាយធ្ វើ អោយការជួយអន្ដរាគមន៍យឺតពេលហើយ ផ្ទះទាំង ២ខ្នងត្រូវភ្លើងឆេះស្ទើទាំងស្រុ ង (ផ្ទះ ប្រភេទផ្ទះថ្មក្រោម ឈើខាងលើហើយ ប្រក់ក្បឿង)។ ថ្វីត្បិតតែភ្លើងបានឆាបឆេះផ្ទះ ស្ទើទាំងស្រយកក៏ពិតមែន ។ ប៉ុន្ដែអ្វីដែលសមត្ថ្ិច្ចរួមទាំ ងអាជ្ញាធរបានជួយនោះគឺបានទប់ស្កា ត់ការឆ្លងការរាលដាលឆេះបន្ដទៅផ្ ទះផ្សេងទៀតដែលនៅក្បែរនោះ។
សមត្ថកិចនគរបាលស្រុកបានបញ្ជាក់ ប្រាប់ថា ចំពោះ ការខូចខាតទ្រព្យសម្បត្ដិ របស់ម្ចាស់ផ្ទះមិនទាន់គណនាបា ននៅឡើយទេ។ រង់ចាំធ្វើការសាកសួរនិងការឆ្លើ យបំភ្លឺពី ម្ចាស់ផ្ទះនៅព្រឹកថ្ងៃ ទី២មីនា២០១៨នេះសិនទើបអាចដឹងពីចំ នួននៃការខូចខាតសម្ភារៈនិងទ្រព្ យសម្បត្តិបាន។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបឋមថាផ្ដើមចេញពីការឆ្ លងចេញពីកំទេចធូប ដែលកូនចៅលោក កៅ ហន មកអុជធូបនៅពេលល្ងាច៕ សេនាស័ក្តិ