សង្ស័យកំទេចធូបដែលអុចទុកចោលបង្កជាអគ្គិភ័យឆេះផ្ទះអស់២ខ្នង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ អគ្គីភ័យ​មួយបានឆាបឆេះយ៉ាងសន្ឋោសន្ឋៅលេបត្របាក់ផ្ទះចំនួន២ខ្នងទាំងស្រុងតែដោយការខិតខំរបស់អាជ្ញាធរនិងសមត្ថកិច្ចភ្លើងមិនឆេះរាលដាលដល់ផ្ទះដែលនៅជិតខាងឡើយ។
ចំពោះមូលហេតុត្រូវបានសមត្ថកិចដាក់ការសង្ស័យថាអាចបណ្តាលមកពីម្ចាស់ផ្ទះអុចធូបហើយទុកចោលទើបឆេះរាលដាលក្លាយជាអគ្គិភ័យដ៏សន្ឋោសន្ឋៅបែបនេះ។
គ្រោះអគ្គិភ័យនេះកើតឡើងកាលពីវេលាម៉ោង២២ និង ៣០នាទីយប់ថៃ្ងព្រហស្បត្ដិ៍​ ១៥កើត​ ខែផល្គុន​ ឆ្នាំ​រកា​ នព្វស័ក​ ពស​២៥៦១​ ត្រូវនឹងថៃ្ងទី​០១​ ខែមិនា​ ​ឆ្នាំ​២០១៨​ នៅភូមិម្រ្កាក់​ ឃុំស្នំក្រពើ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ។ម្ចាស់ផ្ទះត្រូវបានស្គាល់មានឈ្មោះកៅហន អាយុ៥៦ឆ្នាំ។
ប្រភពពីសមត្ថកិចបានប្រាប់ថាមុនពេលកើតហេតុពីក្បាលព្រលប់គេបានឃើញកូនចៅរបស់ម្ចាស់ផ្ទះចេញចូលមកអុចធូបហើយក៏ចេញទៅវិញបាត់ទៅ(ផ្ទះទុកចោល)រហូតដល់យប់ជ្រៅស្រាប់តែមានផ្សែងហុយចេញពីក្នុងផ្ទះកហកាយជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ឋោសន្ឋៅតែម្្តង។
ឃើញហេតុការណ៍ដូច្នេះប្រជាពលរដ្ឋក៏បានរាយការណ៍ មកអាជ្ញាធរមូលដ្ឋានដើម្បីសុំការជួយអន្តរាគមន៍។ក្នុងនោះផងដែរគេឃើញវត្តមានលោកអភិបាលស្រុកព្រមទាំងមន្ត្រីកម្លាំងប្រដាប់អាវុធចូលរួមទប់ស្កាត់យ៉ាងសស្រាក់ស្រាំផងដែរ។
ប្រភពបន្តថា ក្រោយទទួលបាន​ព័ត៌មានអំពី​ហេតុការណ៍ខាងលើ​ រថយន្ដពន្លត់អគ្គីភ័យ​របស់អធិការ​នគរបាល​ស្រុកគងពិសី​ ចំនួន​ ០១គ្រឿង​ បានចេញជួយអន្ដរាគមន៍ភ្លាមៗ​ តែដោយសារអំណាចភ្លើងខ្លាំងធ្វើ​អោយការជួយមិនអាចរលត់បាន​ ដោយឃើញស្ថាន​ភាព​បែប​នេះ សមត្ថកិចងចក៏បានស្នើសុំ​ រថយន្ដអគ្គីភ័យចំនួន​ ០២គ្រឿងទៀតរបស់ស្នងការដ្ឋាន​ នគរបាលខេត្ដដើម្បីជួយអន្ដរាគមន៍​ តែ​ដោយសារផ្លូវមានចំងាយឆ្ងាយធ្វើ អោយការជួយអន្ដរាគមន៍យឺតពេលហើយ​ ផ្ទះទាំង​ ២ខ្នងត្រូវភ្លើងឆេះស្ទើទាំងស្រុង​ (ផ្ទះ ប្រភេទផ្ទះ​ថ្មក្រោម​ ឈើខាងលើហើយ​ ប្រក់ក្បឿង​)។  ថ្វីត្បិតតែភ្លើងបានឆាបឆេះផ្ទះស្ទើទាំងស្រយកក៏ពិតមែន ។ ប៉ុន្ដែអ្វីដែលសមត្ថ្ិច្ចរួមទាំងអាជ្ញាធរបានជួយនោះគឺបានទប់ស្កាត់ការឆ្លងការរាលដាលឆេះបន្ដទៅផ្ទះផ្សេងទៀត​ដែលនៅក្បែរនោះ​។
សមត្ថកិចនគរបាលស្រុកបានបញ្ជាក់ប្រាប់ថា ចំពោះ ​ការខូចខាតទ្រព្យសម្បត្ដិរបស់ម្ចាស់ផ្ទះមិន​ទាន់គណនាបាននៅឡើយទេ។ រង់ចាំធ្វើការសាកសួរនិងការឆ្លើយបំភ្លឺពី ម្ចាស់ផ្ទះនៅព្រឹកថ្ងៃទី២មីនា២០១៨នេះសិនទើបអាចដឹងពីចំនួននៃការខូចខាតសម្ភារៈនិងទ្រព្យសម្បត្តិបាន។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ​បឋម​ថាផ្ដើមចេញពីការឆ្លងចេញពីកំទេចធូប​ ដែលកូនចៅលោក​ កៅ​ ហន​ មកអុជធូបនៅពេលល្ងាច៕ សេនាស័ក្តិ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print