ជម្លោះក្នុងគ្រួសារ តូចចិត្តខ្លាំងយកសាំងចាក់​ដុតខ្លួនឯងស្លាប់ចោលកូន៣នាក់

ចែករំលែក៖

ខេត្តរតនគិរីៈ ស្ត្រីម្នាក់ក្រោយពីបានឈ្លោះប្រកែកជាមួយប្ដីបន្តិចបន្តួច តូចចិត្តក៏យកសាំងចាក់​ដុតខ្លួនឯង ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។

មន្ត្រីនគរបាលប៉ុស្តិ៍បឹងកន្សែង បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឆាយ សុខ អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ប្ដីឈ្មោះ ខុម នី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឡំប្រ៊ឺតា ផលិតនៅប្រទេសឥណ្ឌា និង មានកូនចំនួន៣នាក់រស់នៅក្នុងបន្ទុក ។

មន្ត្រីនគរបាល បានបន្តថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានកោសខ្យល់ឲ្យប្ដី និងកោរពុកមាត់បណ្ដើរប្រកែកគ្នាបណ្ដើរជាមយយប្តី។ បន្ទាប់មក ប្ដីក៏បានដើរឡើងទៅដេកនៅលើផ្ទះបាត់ទៅ ចំណែកឯប្រពន្ធ ក៏នៅផឹកស៊ីខាងក្រោមផ្ទះ រហូតស្រវឹងស្រាប់តែដើរចូលទៅយកប្រេងសាំងប្រហែល៣លីត្រ មកចាក់ស្រោចពីលើខ្លួនរួចកេះដែកកេះដុតខ្លួនឯងឆេះយ៉ាងសន្ថោសន្ធៅប្រកាច់នៅក្រោមផ្ទះតែម្ដង។

ប្រភពដដែលឲ្យដឹងទៀតថា ភ្លាមនោះអ្នកជិតខាងនិងប្តីបានមកជួយពន្លត់ភ្លើងបានរលត់ បន្ទាប់មកក៏បានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត តែអកុសលស្ត្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅ។ ចាមយយគ្នានេះដែរប្រាក់នៅជាប់នឹងហោប៉ៅអាវជនរងគ្រោះក៏ឆេះអស់ចំនួន៥០ម៉ឺនរៀល ហើយបន្ទាប់មកសមត្ថកិច្ចមូលដ្ឋាននឹងសមត្ថកិច្ចជំនាញចុះមកពិនិត្យ ធ្វើកោសល្យវិច័យរួចបានប្រគល់សពជូនប្ដីដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print