ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រជុំផ្សព្វផ្សាយដល់ជំនាញរៀបចំឧបករណ៍បំពងសម្លេង និងជំនាញថតរូបដើម្បីធ្វើការផ្សព្វផ្សាយ និងបែងចែកការទទួលខុសត្រូវ តាមតួនាទីរៀងខ្លួន។
ពិធីបុណ្យផ្កាសាមគ្គី និងប្រព្រឹត្តិទៅនៅថ្ងៃ០៥ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕
...