ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី០៣ ខែមីនាឆ្នាំ២០១8 ត្ស្បបណ្តោយមហាវិថីអង្គរ ចំណុចមុខបុរីអង្គរភ្នំពេញ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាកឡិចស៊ីសRX 330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AS 9120 បើកដោយបុរសជនបរទេសម្នាក់ឈ្មោះCHANG CHUNCHE ។
ជនរងគ្រោះបើកឡាំប៉ាតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GW 4724បើកដោយឪពុកនិងរួមដំណើរដោយកូនប្រុសម្នាក់អាយុប្រហែល១០ឆ្នាំជាងអ្នកទាំង២មិនត្រូវបានស្គាល់ឈ្មោះនោះទេ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងផ្សេងគ្នា ដោយអ្នកខ្លះថារថយន្តនិងឡាំប៉ាតាខាងលើបើកស្របទិសគ្នាពីត្បូងទៅជើងតាមមហាវិថីអង្គរ ដោយរថយន្តបើកខាងឆ្វេង ឡាំប៉ាតាបើកខាងស្តាំ បើកមុខបន្តិចលុះមកមកដល់ចំណុចកើតហេតុ ឡាំប៉ាតាបត់ឆ្វេងឆ្លងផ្លូវក៏ត្រូវរថយន្តបុកចំពីខាងឆ្វេង បណ្តាលឲ្យក្រឡាប់ផ្អៀងជើងឪពុកកូន២នាក់របួសធ្ងន់ស្រាលតែម្តង។
ចំណែកសមត្ថកិច្ចដែលទៅដល់កន្លែងកើតហេតុឲ្យដឹងថា ឡាំប៉ាតាបើកឆ្លងផ្លូវពីកើតទៅលិចហើយត្រូវរថយន្តបើកក្នុងល្បឿនលឿនគួសមដែលបើកពីត្បូងទៅជើង មកដល់ចំណុចកើតហេតុបានបុកឡាំប៉ាតាផ្នែកខាងក្រោយចំជ្រុងខាងឆ្វេង ខណ:ដែលកំពុងបត់ឆ្លងផ្លូវបណ្តាលឲ្យក្រឡាប់ផ្អៀងតែម្តង។
ប្រភពដដែលបន្តថាក្មេងនោះពិតជារបួសធ្ងន់ធ្ងរណាស់គឺបាក់ជើងឆ្វេងដៃឆ្វេងនិងរបួសក្បាល។ រថយន្តបង្កក៏បានយកចិត្តទុកដាក់ក្នុងរឿងនេះដែរ។
ក្រោយពីកើតហេតុ បុរសជាឪពុកបានយកកូនទៅពេទ្យ រីឯឡាំប៉ាតានិងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកធ្វើការវាស់វែងយករថយន្តនិងឡាំប៉ាតា ទៅរក្សាទុកនៅការយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីឬដំណាងភាគីទាំងសងសងខាងចូលខ្លួនដោះស្រាយនៅពេលក្រោយ៕អរុណរះ