ភ្នំពេញ៖ មន្ដ្រីខុទ្ទកាល័យរបស់សម្ដេចពញាចក្រី ហេង សំរិន បានប្រាប់បណ្ដាញសារព័ត៌មាននៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨នេះថា «ទំព័រ Facebook របស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ដែលមានឈ្មោះថា «Samdech Heng Samrin, President of The National Assembly» ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រងបាត់ហើយ» ។
មន្ដ្រីខុទ្ទកាល័យរបស់សម្ដេច ហេង សំរិន បានប្រកាសមិនទទួលស្គាល់រាល់ព័ត៌មានទាំងឡាយណា ដែលត្រូវបានជនអនាមិកបង្ហោះលើទំព័រ Facebook មួយនេះតទៅទៀតឡើយ ។ សូមប្រកាសថ្កោលទោសយ៉ាងខ្លាំងខ្លាបំផុត ចំពោះទង្វើដ៏ខ្មៅងងឹតដែលបាន Hack Facebook របស់ថ្នាក់ដឹកនាំកំពូលបែបនេះ ៕
...