ចិនបានរារាំងអ.ស.បដាក់ទណ្ឌកម្មទៅលើប្រទេស កូរ៉េខាងជើងបំពេញតាមតែចិត្តសហរដ្ឋអាមេរិក

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា មន្ត្រីការបរទេស ប្រទេសមួយចំនួននៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២ខែមីនា បានប្រកាសថា ចិនបានរារាំងសំណើ របស់អាមេរិកនៅក្នុងការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង និងបណ្តាក្រុមហ៊ុន ដឹកជញ្ជូនរបស់ប្រទេសជាច្រើន នៅក្នុង បញ្ជីខ្មៅនោះដែរ ។ នៅក្នុងសំណើ របស់អាមេរិក បញ្ជូនទៅកាន់អង្គការសហ ប្រជាជាតិ មាន នាវាដឹកទំនិញ៣៣គ្រឿង ក្រុមហ៊ុនដឹកជញ្ជូន២៣ក្រុមហ៊ុន និង​បុគ្គលជនជាតិចិនតៃវ៉ាន់ ម្នាក់ ស្ថិតនៅក្នុងបញ្ជីខ្មៅដែលអាមេរិកស្នើឲ្យដាក់ទណ្ឌ កម្ម។

សំណើខាងលើត្រូវបានអាមេរិកបញ្ជូនទៅកាន់អង្គការសហប្រជាជាតិកាលពីសប្តាហ៍កន្លងមក ដើម្បីរារាំង រាល់សកម្មភាពជួញដូរខុសច្បាប់នៅលើដែនសមុទ្រជា មួយកូរ៉េខាងជើង ក្នុងនោះមានការជួញដូរប្រេងនិងធ្យូងថ្ម។ ក្នុងចំណោមនាវាទាំង​៣៣គ្រឿង ក្នុងនោះមាន ១៩គ្រឿងជា របស់កូរ៉េខាងជើង ។ នាវាដឹកទំនិញទាំង អស់ត្រូវបានហាមប្រាមចូលចត់នៅកំពង់ផែប្រទេសទាំងអស់នៅលើពិភពលោក ។ ក្រៅពីនេះនៅមានក្រុមហ៊ុន ចំនួន២៧ និង បុគ្គលម្នាក់ពាក់ព័ន្ធ នឹងកូរ៉េខាងជើងផង ដែរ។
ក្រៅពីសំណើខាងលើ កាលពីសប្តាហ៍ កន្លង​មក អាមេរិកក៏បានដាក់ទណ្ឌកម្ម ជាឯកតោភាគីទៅលើកូរ៉េខាងជើង សំដៅ ទៅលើក្រុមហ៊ុនដឹកជញ្ជូន នៅក្នុងប្រទេសនេះដើម្បីបង្ខំឲ្យកូរ៉េខាងជើងបោះបង់កម្ម វិធីបរមាណូនិង កាំជ្រួចមីស៊ីល។
ចិនមិនបានបង្ហាញពីមូលហេតុពីការ រារាំងសំណើរបស់អាមេរិកនោះឡើយ ជំហានរារាំងដំបូង គឺអាចស្នើឲ្យមានភស្តុតាងបន្ថែមលើបញ្ហានោះ។ សំណើរបស់អាមេរិកនិងការរារាំងរបស់ចិន កើតឡើង ក្នុងពេលដែល ក្រសួងការបរទេស ជប៉ុន បានប្រកាសរូបភាព បង្ហាញឲ្យឃើញថា មាននាវាចុះបញ្ជី នៅម៉ាល់ឌីវ បានបូមប្រេងទៅកាន់នាវាកូរ៉េខាងជើងនៅលើដែន សមុទ្រ។ហើតុការណ៍ខាងលើបានកើត ឡើង នៅថ្ងៃទី២៤ខែកុម្ភៈស្ថិតនៅក្នុងតំបន់សមុទ្រ ចិនភាគខាងកើត។យន្តហោះយាមល្បាតជប៉ុនបានប្រទះឃើញនាវាដឹកប្រេង Xin Yua ១៨ បំពាក់ទង់ជាតិ ម៉ាល់ឌីវឈប់ ទន្ទឹមគ្នាជាមួយនាវា ដឹកប្រេង Chon Ma San របស់កូរ៉េខាងជើង ហើយនាវាទាំងពីរបានបើកភ្លើងដូចគ្នា។
ក្រុមអ្នកឯកទេសលើកឡើងថា កូរ៉េ ខាងជើងនៅតែមានប្រទេសជាច្រើន លូចលាក់ទំនាក់ទំនងរកសុីជាមួយប្រទេសនេះដដែល ដោយគេចវេះពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនិងអាមេរិក ។ នៅក្នុងទណ្ឌកម្មរបស់អាមេរិកបានហាមប្រាម នាវាចូលចតនៅកំពង់ផែរ តែកូរ៉េខាងជើង និងដៃគូ មិនបានចូលចតនៅក្នុងប្រទេសណាមួយនោះឡើយគឺធ្វើការដោះដូចនៅលើដែនសមុទ្រតែម្តង ។
កន្លងមក រុស្ស៊ីក៏បានរារាំង អង្គការ សហប្រជាជាតីិនិងអាមេរិកអនុម័តដាក់ ទណ្ឌកម្ម ទៅលើ ប្រទេសអីុរ៉ង់ ផងដែរ ដោយសារតែការដាក់ទណ្ឌកម្មទាំងនោះមិនសមហេតុផលឡើយ។

ដោយឡែកមេដឹកនាំកូរ៉េខាងជើង ធ្លាប់បានចោទប្រកាន់ទៅលើអង្គការសហប្រជាជាតិថា ជាកូនអុករបស់អាមេរិក ទុកឲ្យ អាមេរិកបញ្ជាតាមតែចិត្ត ។ អង្គការសហ​ប្រជាជាតិ មិនមានការវិនិច្ឆ័យច្បាស់លាស់ផ្តល់ភាពយុត្តិធម៌ដល់ប្រទេសផ្សេងទៀតនោះឡើយ ដោយធ្វើតាមតែការបញ្ជា របស់អាមេរិកប៉ុណ្ណោះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print