ក្មេងទំនើងពីរក្រុមឈ្លោះគ្នាដុតម៉ូតូមួយគ្រឿងចោល

ចែករំលែក៖

ខេត្តរតនគិរី៖ ក្មេងទំនើងពីរក្រុមស្ទាក់វាយគ្នាដុតម៉ូតូម៉ាកសង់09ពណ័ខ្មៅគ្មានផ្លាកលេខ ស្ថិតនៅចំណុចភូមិតាអងកាតេឃុំតាអងស្រុកកូនមុំ ខេត្តរតនគិរី ។
ហេតុការណ៍ក្មេងទំនើងឈ្លោះគ្នាដុតម៉តូនោះបានកើតឡើងនៅវេលាម៉ោង១១. ១៥នាទីយប់ ថ្ងៃ សៅរិ៍២រោច ខែ ផល្គុន ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០១៨នៅ ភូមិសឹក ឃុំត្រពាំងក្រហមស្រុកកូនមុំ ខេត្តរតនគិរី។
ម៉ូតូដែលត្រូវរងការដុតបំផ្លាញចោលនោះជារបស់ឈ្មោះពេលភក័្ត ភេទប្រុសអាយុ១៩ឆ្នាំជនជាតិគ្រឹងរស់នៅភូមិកើតហេតុខាងលើ។

បើតាមការបំភ្លឺរបស់ជនរងគ្រោះបានឱ្យដឹងថាខណៈពេលនោះជិះម៉ូតូរួមដំណើរពីរនាក់ហើយជនដៃដល់មានគ្នាបួននាក់ពេលកំពុងតែជាប់ដៃវាយគ្នាគូកនភាគីម្ខាងទៀតនោះក៏បានដុតម៉ូតូហើយក៏រត់គេចខ្លួនបាត់ភ្លាមៗដែរ។
បន្ទាប់ពីកើតហេតុកំលាំងប៉ុស្តិ៍ក៏បានហៅម្ចាស់ម៉ូតូនិងអ្នករួមដំណើរមកសាកសួរបំភ្លឺតែម្ចាស់ម៉ូតូថាមិនស្គាល់ឈ្មោះនិងមុខជនដៃដល់នោះទេ ។
បើតាមការសន្និដ្ឋានរបស់ប៉ុស្ត៏គឺមកពីធ្លាប់មានគំនុំនិងគ្នាហើយទើបពួកគេនាំគ្នាស្ទាក់ផ្លូវបង្ករជម្លោះឈានដល់ដុតកំទិចម៉ូតូចោលគូរទំនាស់បែបនេះ។
កំលាំងប៉ុសិ៍្តកំពុងតែធ្វើការតាមដាននិងស្រាវជ្រាវបន្តទៀតដើម្បីកសាងសំណ៊ំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។ ដោយជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print