ខេត្តរតនគិរី៖អគ្គីភ័យបានលេបត្របាក់ស្ពានឈើមួយកន្លែងអស់ទាំងស្រុងតែម្តងស្រុកកូនមុំ។
ហេតុការណ៌នេះបានកើតឡើងនៅវេលាម៉ោង០២រំលងអាធ្រាតថ្ងៃសៅរ៍២រោធឈានចូលថ្ងៃអាទិត្យ៣រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣ឈានចូលថ្ងៃទី៤ខែ មីនា ឆ្នាំ២០១៨
នៅក្នុងភូមិ៣ឃុំត្រពាំងក្រហមត្រង់ចំណុចក្បែរភ្នុំទទីង។
ស្ពានដែលត្រូវភ្លើងឆេះអស់នោះមានប្រវែង០៩ម៉ែត្រ
ទទឹង០៤ម៉ែត្រធ្វើអំពីឈើតែមិនមានបង្កាន់ដៃទេ។
តាមប្រភពបានឱ្យដឹងថាដោយសារស្ពាននោះត្រូវភ្លើងឆេះនៅពេលយប់រំលងអាធ្រាតទើបកម្លាំងក្រុមពន្លត់អគ្គីភ័យមិនអាចទទួលបានដំណឹងណាស់ហើយក៏ត្រូវភ្លើងឆេះស្ពាននោះអស់ទាំងស្រុងតែម្តងទៅ។
ប្រភពបានឱ្យដឹងបន្តថា ស្ពានដែលភ្លើងឆេះនោះជាស្ពាននៅលើកំណាត់ផ្លូវដែលបែកចេញពីផ្លូវជាតិលេខ៧៨មានចំងាយប្រហែល១៥kmហេតុនេះហើយទើបរថយន្តសំរាប់ពន្លត់អគ្គីភ័យចេញប្រតិបត្តិការមិនទាន់ហើយក៏ទទួលព័ត៌មានបាននៅម៉ោង៥ព្រឹកទៅេហីយ។
ដោយ:ជីវន្ត