ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ព្រឹកនេះក្នុងឱកាសអញ្ជើញ​ជាអធិបតី សម្ពោធ​សមិទ្ធ​ផល​នានា​នៅក្នុ​ងវត្ត​ឈូកវ៉ា ចំណាយ​ថវិកាសរុប​ ៩១៨,២៨២​ដុល្លារអា​មេរិក​

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ រដ្ឋគ្មានខ្ទង់ថវិកាសម្រាប់វិនិយោគលើវិស័យសាសនាឡើយ រាប់ទាំងព្រះពុទ្ធសាសនាផង។ ការរីកចម្រើននៃសាសនានីមួយៗ គឺបានមកពីកម្លាំងចូលរួមរបស់អ្នកជឿ និងមហាជនតែប៉ុណ្ណោះ។ សាសនាណាដែលមានអ្នកជឿច្រើន សាសនានោះនឹងរីកចម្រើនទាំងការប្រព្រឹត្តិទៅ និងហេដ្ឋារចនាសម្ព័ន្ធ។

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំទៅអូស្ត្រាលី ខ្ញុំមិនមែនជាទៅចរចាជាមួយជនក្បត់ជាតិទេ។ គ្មានការចរចាណាមួយ ជាមួយអ្នកកំពុងជាប់ទោសឡើយ។ រឿងតុលាការទុកឱ្យតុលាការជាអ្នកដោះស្រាយតាមផ្លូវច្បាប់។ ចំពោះអ្នកដែលកាត់សិទ្ធិធ្វើនយោបាយ ១១៨នាក់ មិនទាន់មានច្បាប់ណា ដើម្បីអនុវត្តន៍ឱ្យធ្វើនយោបាយឡើងវិញឡើយ ក្រៅកំណត់តាមចំនួនឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំគ្មានតម្លៃណាមួយ ទៅចរចាជាមួយអ្នកឡើយ,រូបហ៊ុន សែន អស់លោកដុតបានដុតនៅក្រៅប្រទេស​ ដែលវាជាផ្នែកមួយបន្ថែមសាំងលើភ្លើងហើយ,អស់បានអំពាវនាវឱ្យកងទ័ពបែរកាណុងកាំភ្លើងមករាជរដ្ឋាភិបាល…..តែពេលនេះបែរជាមកសុំចរចាជាមួយ ហ៊ុន សែន ទៅវិញ។ ចាំទុកឱ្យច្បាស់ ហ៊ុន សែន គ្មានថ្ងៃចរចាជាមួយជនក្បត់ជាតិ ក្បត់ប្រជាជនឡើយ ហើយក៏គ្មានបរទេសណា មកសុំសម្របសម្រួលរឿងនេះដែរ។

សម្តេចតេជោ ហ៊ុន សែន៖ ត្រាប្រណីចំពោះសត្រូវ គឺព្រៃផ្សៃជាមួយខ្លួនឯង។

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា គ្មានជំនួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាលើកទី២​ឡើយ។ខ្ញុំគ្មានទៅចរចាជាមួយនរណាទៀតឡើយ។ គ្មាននរណាមកគាបសង្កត់ ឬសង្កត់ក្បាល ឱ្យរដ្ឋាភិបាលប្រទេសអធិបតេយ្យ និងបូរណភាពទឹកដីពេញបរិបូរណ៌បានឡើយ។

សម្តេចតេជោ ហ៊ុន សែន៖​ អារឿងដុតរូបខ្ញុំ វាជាបញ្ហាក្នុងចំណោមបញ្ហាដែលធ្វើឱ្យខ្ញុំមិនអាចទៅចរចាជាមួយអ្នកបានឡើយ។

សម្តេចតេជោ ហ៊ុន សែន​៖​ ទោះជាយ៉ាងក៏ដោយ ខ្ញុំត្រូវតែទៅអូស្ត្រាលី ខណៈដែលប្រធានាធិបតី ឌូតាតេ មិនទៅ​(រវល់កិច្ចការផ្ទះ) ហើយមេដឹកនាំប្រទេសចំនួនទៀតមាន៖ថៃ ,មីយ៉ាន់ម៉ា មិនទាន់ច្បាស់នៅឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print