ការសាងសង់ឡើងវិញទំនប់អាងទឹក តាកុយ (ជំហានទី ៣) ដែលជាអាងស្តុកទឹកសម្រាប់ស្រោចស្រពស្រូវប្រាំង ស្ថិតភូមិសាស្ត្រស្រុកបាធាយ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានដំណើរការអនុវត្ត កាលពីដើមឆ្នាំ ២០១៨ កន្លងទៅ ។ ការងារដែលត្រូវអនុវត្តនៅក្នុងជំហានទី ៣ រួមមាន ៖ សាងសង់ឡើងវិញទំនប់អាងទឹក ប្រវែង ២.៨០០ ម, ចាក់បេតុងជើងទេរទំនប់ ប្រវែង ២.០០០ ម និងសាងសង់សំណង់លូមូល (ទ្វារ១) ចំនួន ០៣ កន្លែង ។ មកដល់ពេលបច្ចុប្បន្ន ការងារខាងលើ សម្រេចលទ្ធផលជារួមបានប្រមាណ ៤០% ហើយ ។

នៅពេលបញ្ចប់ការដ្ឋានជំហានទី ៣ នេះ អាងទឹក តាកុយ នឹងផ្តល់ទឹកស្រោចស្រពបន្ថែមដល់ផ្ទៃដីដំណាំស្រូវប្រាំងប្រមាណ ២១៥ ហិកតា និងដំណាំរួមផ្សំ ១៥ ហិកតា នៅក្នុងឃុំសណ្តែក និងឃុំត្រប់ ស្រុកបាធាយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print