យុគ ចិន្ដា និង​ម្ចាស់ហាង ​«ឌែរម៉ូគ្លីនិក» ​បង្អួតសម្រស់នៅលើ​កោះសង្សារ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីពិធីការិនី យុគ ចិន្ដា និងអគ្គនាយិកា នៃមជ្ឈមណ្ឌលគ្លីនិក «ឌែរម៉ូគ្លីនិក» អ្នកស្រី ហូវ ដាណេ បានបង្អួតសម្រស់ស្រស់សោភា នៅឯកោះសង្សារ ខេត្តព្រះសីហនុ។
ការបង្អួតសម្រស់មិនចាញ់តារាក្មេងៗនេះបានធ្វើឡើងគ្រាដែលអ្នកទាំងពីរបានធ្វើដំណើរកម្សាន្តរួមគ្នាកាលពីថ្មីៗនេះ ដែលអមដោយទេសភាពស្រស់ត្រកាល និងរូបថតបែបសិចស៊ីគួរឲ្យចាប់អារម្មណ៍ខ្លាំង។

តាមរយៈរូបថតប៉ុន្មានសន្លឹក របស់ អ្នកនាង យុគ ចិន្ដា បានកំពុងតែទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដោយសារតែ មានការកោតសរសើរ មិនដាច់ពីមាត់ថា បើទោះបីជាអ្នកម្ដាយសម័យថ្មីរូបនេះ មានកូនស្រីមួយពិតមែនក្ដី ប៉ុន្តែនាងនៅតែអាចរក្សាសម្រស់ ឲ្យនៅស្រស់ស្អាត ក្មេងជាងវ័យដដែល។យុគ្គចិន្តាដែលមានវ័យជ្រេទៅហើយក៏នៅតែរក្សាសម្រស់ និងបញ្ចេញភាពសិចស៊ីគួរឲ្យទាក់ទាញផងដែរ។ ​ ខណៈដែលសម្រស់អ្នកស្រីហូវ ដាណេដែលស្និទ្ធនឹងអ្នកសិល្បៈនោះក៏មានសម្រស់ចាញ់តារាល្បីៗនោះដែរ។ នេះគឺជាទីកម្លែងដំណើរកម្សាន្តក្នុងស្រុកដែលមនុស្សជាច្រើនចង់ទៅកម្សាន្ត ពិសេសគូស្នេហ៍ដែលចូលចិត្តភាពរ៉ូមេនទិកផ្អែមល្ហែមនោះ។
​គេនៅមិនទាន់ដឹងនៅឡើយទេថាតើដំណើរកម្សាន្តរបស់អ្នកទាំងពីរមានភ្ជាប់ទៅនឹងការងារថតកម្មវិធីសិល្បៈដែរយ៉ាងណាទេ ។ ប៉ុន្តែតាមរយៈរូបភាពជាច្រើនសន្លឹកនេះបានបង្ហាញពីភាពសប្បាយរីករាយ និងមានក្តីសុខខ្លាំង អមដោយទេសភាពធម្មជាតិឆ្នេរសមុទ្រដ៏ទាក់ទាញរបស់កម្ពុជាផងដែរ៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print