ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ បានស្នើឲ្យថ្នាក់ដឹកនាំសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ត្រូវបន្ដពង្រឹង សម្មភាព ការងារ នៅមូលដ្ឋានឲ្យបានច្រើន ថែមទៀត ដើម្បីបញ្ជាក់ ឲ្យឃើញពីឆន្ទៈរបស់យុវជន យើងដែល បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងថវិកា ដើម្បី បុព្វហេតុ សង្គមរបស់ខ្លួន ប្រទេសជាតិរបស់ខ្លួន និង ជាពិសេសជាការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល។
លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានស្នើរបែបនេះ ខណៈលោក ចូលរួមជាអធិបតី ក្នុងឱកាសបើកសន្និបាទបូកសរុបការងារ របស់សមាគម យុវជនសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ថ្នាក់កណ្តាល និង ថ្នាក់រាជ ធានី ខេត្ត ទាំង២៤ទូទាំងប្រទេស ឆ្នាំ២០១៧ _២០១៨ ។ ដែលបានធ្វើឡើងនៅថ្ងៃចន្ឌ ៤កើត ខែផល្គុន ឆ្នាំរកាន្វព ស័កព,ស ២៥៦១ ត្រូវនិងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នៅឯមណ្ឌលម៉ូឌែន៥ រាជធានីភ្នំពេញ ។
លោក ណុះ ស្លេះ សមាជិកក្រុមប្រឹក្សាភិបាល និងជាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា៖ យុវជនគ្រប់សាខា ខេត្តក្រុង ដែលបាននិងកំពុងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាព នានានៅតាមមូលដ្ឋាន ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់យុវជន យើង បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងថវិកាដើម្បី បុព្វហេតុសង្គមរបស់ខ្លួន ប្រទេសជាតិរបស់ខ្លួន និង ជាពិសេសជាការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ។
លោក អូស្មាន ហាស្សាន់ ប្រធានក្រុមប្រឹក្សាភិបាល ក៏ បានផ្តាំផ្ញើដល់កម្លាំងយុវជន ត្រូវបន្ត និង ពង្រឹងសកម្មភាពការងារនៅតាមូលដ្ឋានរបស់ខ្លួនអោយកាន់តែផុលផុសថែមទៀត ហើយត្រូវសហការអោយបានល្អជាមួយអាជ្ញាធរក្នុងតំបន់ នៅមូលដ្ឋាន និង សហការឲ្យបានល្អប្រសើរជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ( សសយក) សាខាខេត្តក្រុង ព្រោះ សម្ព័ន្ធយុវជនមុស្លិមកម្ពុជា ( សយមក ) ក៏ជាផ្នែកមួយនៃកម្លាំងយុជនឥស្លាម ដែលនៅក្រោមឆ័ត្ររបស់ សសយក ហើយសមាជិក សម្ព័ន្ធយុវជនមុស្លិមកម្ពុជា ( សយមក ) ក៏ជាសមាជិករបស់ សសយក ដូចគ្នា ។
លោកបន្ដថា៖ ដើម្បីពង្រឹងភារកិច្ច និង សកម្មភាពរបស់ យុវជនអោយកាន់តែខ្លាំងក្លាឡើងថែមទៀត ដោយ យោងតាមការឯកភាព នៃអង្គប្រជុំ ដែលបានសម្រេចតែងតាំងផ្តល់រាល់ភារកិច្ចជូនយុវជនថ្នាក់ កណ្តាល ជាក្រុមការងារ យុវជនចុះជួយតាមសាខាខេត្ត ក្រុង ទូទាំងប្រទេស ដោយបាន បែងចែកជា៦តំបន់សំខាន់ៗ ដែលមានខេត្តទាំង២៤ ដោយធ្វើការសហការល្អជាមួយប្រធាន អនុប្រធាន សមាជិក នៃសាខា ខេត្តក្រុង ទាំងអស់ ដែលស្ថិតក្រោមតំបន់នីមួយៗ ដោយតម្រូវឲ្យ ប្រធាន និងសមាជិករបស់ខ្លួនមានភារកិច្ចត្រូវទទួលបន្ទុកចុះជួយពង្រឹង ការងារនៅមូល ឲ្យបានល្អ នៅមូលដ្ឋានផ្ទាល់ ៕ ដោយ៖ សំរិត