នគរបាល​ជំនាញ​គ្រឿងញៀន​ស្រុក​ជើងព្រៃ សហការជាមួយនគរបាលស្រុកព្រៃឈរបង្ក្រាបគ្រឿងញៀនមួយករណីចាប់ខ្លួនជនសង្ស័យចំនួយ១១នាក់បញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៨ និង០០នាទី នៅចំណុចភូមិត្រពាំងត្នោត ឃំុសូរសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កំលាំងជំនាញ សហការជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃឈរ និង​ជេីងព្រៃ បេីកកិច្ចប្រតិបត្តិការបង្ក្រាប ករណី​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រេីវិធានញុះញង់ ឃាត់មុខសញ្ញាបាន១១នាក់ ក្នុងនោះមានស្រីម្នាក់ ។

លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានអោយដឹងថា ជនសង្ស័យទាំង១១នាក់រួមមាន ៖
១-ឈ្មោះ​ វ៉ុន ស្រីអូន ភេទស្រី​​អាយុ២៩ឆ្នាំ​
២-ឈ្មោះ ស៊ុន លីមស៊្រុង ទាំងពីរនាក់ នៅភូមិត្រពាំងត្នោត ឃំុសូសែន ស្រុកព្រៃឈរ
៣-ឈ្មោះ​ ហីុ សុខហាវ ភេទ​ប្រុស អាយុ១៨ឆ្នាំ​ ជាតិខ្មែរ រស់ នៅភូមិប្រខ្នោរ ឃុំស្រម៉រ ស្រុក ជើង ព្រៃ
៤-ឈ្មោះ​ សុន សុភក្ក្រ ភេទប្រុស អាយុ២២ឆ្នាំ​ ជាតិខ្មែរ នៅភូមិប្រខ្នោត ឃុំស្រម៉ ស្រុកជើងព្រៃ
៥_ឈ្មោះ វ៉ន សុផាត ភេទប្រុស អអាយុ២១ឆ្នាំនៅភូមិត្រពាំងគ្នោត ឃំុសូសែន ស្រុក ព្រៃឈរ
៦_ឈ្មោះ លី​ សារិន ភេទប្រុស អាយុ២៥ឆ្នាំ​ នៅភូមិប្រខ្នោរ ឃុំស្រម៉រ ស្រុកជើង ព្រៃ។
៧_ឈ្មោះ​ សុខ ទិច ភេទប្រុស អាយុ២៨ឆ្នាំ​ នៅភូមិស្គន់​ឃំុសូទិព្វ ស្រុក ជេីងព្រៃ
៨-ឈ្មោះ សៀក សៀង គីម ភេទប្រុស អាយុ២០ឆ្នាំ​នៅភូមិស្គន់ ឃំុសូទិព្វ ស្រុកជេីងព្រៃ
៩-ឈ្មោះ​ ជំុ​ រិទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ
១០-ឈ្មោះ សេង ហៃ ភេទប្រុស អាយុ២៥ឆ្នាំ
១១-ឈ្មោះ ស៊ំុ ដាលីន ភេទប្រុស អាយុ២៤ឆ្នាំ​ ទាំង៣នាក់នៅភូមិថ្មី ឃំុសំរោង ស្រុកព្រៃឈរសមត្តកិច្ចរឹបអូសបាន

វត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្នាំញៀន០៤កញ្ចប់(ធំ ០១កញ្ចប់ តូច០៣កញ្ចប់) ទូរស័ព្ទដៃ០៨គ្រឿង ម៉ូតូ៦គ្រឿង និង សម្ភារ:វេចខ្ចប់មួយចំនួន។

បច្ចុប្បន្ន​ ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចរៀបចំឯកសារបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print