ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយស្នងការ បែន រត្ន័ បានឲ្យដឹងថា ប្រតិបត្តិការផ្លេកបន្ទោរទទួលបានជោគជ័យព្រព្រោះបង្រ្កាបចាប់បាន១ក្រុមមានគ្នា២នាក់(ពេលធ្វើសកម្មភាពប្លន់តែម្នាក់ឯង)បានចូលប្លន់ហាងវេរលុយវីងរបស់ចែពិដោរ យីហោ ស្រីពេជ្រនៅចំណុចផ្លូវបំបែកក្រែក-ជិមាន់ កាលពីវេលាម៉ោង៧៣០ព្រឹកថ្ងៃទី៥មិនានេះ ។
សមត្ថកិច្ចបានអោយដឹងថា ករណីនេះ ចោរបានដណ្តើមយកម៉ាសុិនចុចលេខសម្ងាត់វិក័យបត្រវេរលុយ១គ្រឿង មិនបានយកលុយឬរបស់អីផ្សេងទៀតទេ ក្នុងខណៈនោះកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលក្រែកក៏បាននិងកំពុងល្បាតការពារក្បែរនោះចម្ងាយប្រមាណ១០០ម៉ែត្រពីកន្លែងកើតហេតុនិងក៏មានចម្ងាយប្រមាណ២០០ម៉ែត្រពីផ្ទះអធិការនគរបាលស្រុកពញាក្រែកក៏បានធ្វើអន្តរាគមន៍ភ្លាមៗ ។
សមត្ថកិច្ចបន្បាបន្តថា ចោរប្រើកាំភ្លើងខ្លី១ដើម ភ្ជង់ទៅបុគ្គលិកវឺងស្រីម្ក្ងម្នាក់ឯង គោលបំណងប្រមូលប្រាក់ តែគ្មានឱកាស ភ្លាមៗ នោះកម្លាំងល្បាតនិងកម្លាំងប្រដេញរបស់ការិយាល័យព្រហ្មទណ្ឌកំរឹតធ្ងន់និងស្រុកពញាក្រែកក៏បានចុះធ្វើអន្តរាគមន៍បន្ថែមនិង កំណត់មុខសញ្ញានិងតាមប្រមាញ់គ្រប់ច្រកល្ហក ។
ក្នុងរយៈពេលប្រមាណ១ម៉ោងនិង៣០នាទី នគរបាលបានរកឃើញកន្លែងលាក់ខ្លួននិងចាប់បានជនដៃដល់ម្នាក់ដែលកំពុងពួនសំងំដេកប្រកាច់ ក្នុងផ្ទះសង្សារវា (វាលេបថ្នាំសម្លាប់ខ្លួន) ខណៈដែលវាដឹងថា នគរបាលបាននិងកំពុងព័ទ្ឌផ្ទះ វាដែលមានចម្ងាយប្រមាណ១៥០០ម៉ែត្រពីកន្លែងកើតហេតុ ។បន្ទាន់នោះដែរ នគរបាលក៏ដឹកវាទៅរកពេទ្យដើម្បីសង្រ្គោះបន្ទាន់និងយកចម្លើយតាមចាប់បក្សពួកវាម្នាក់ទៀតដែលរត់គេចខ្លួន។
គួបញ្ជាក់ថា ឈ្មោះ ឈួន ពីន ហៅ យោន កាពីនអាយុ២៩ឆ្នាំ ធ្លាប់ចាប់ខ្លួននិងជាប់ពន្ធនាគារ២ដង ពីបទជួញដូរគ្រឿងញៀន និងក៏ធ្លាប់មានអ្នកធោមអន្តរាគមន៍ញយៗដងដែរ រីឯម្ចាស់វីង គឺជាបងស្រីបង្កើតរបស់វា និងក៏ជាអ្នកធ្លាប់រត់ការដោះវាដែរ ..ចោរបាននាំគូរកនម្នាក់ទៀតយកជិះម៉ូតូដដែល ទៅកន្លែង១ផ្សេងទៀត (ចម្ងាយប្រមាណ៥គមពីកន្លែងកើតហេតុ)ដើម្បីសុំអោយគេជួយបង្ហាញរបៀបប្រើម៉ាសុិននេះ ក្នុងគោលបំណងធ្វើដូចវេរប្រាក់ទៅអោយគូរកនវាចាំបើក តែគេមិនធ្វើអោយនិងចុចអោយខូចលេខសម្ងាត់តែម្តង(error)…
* ឈួន ពីន បានរួចពីការស្លាប់និងកំពុងស្ថឹតក្នុងដៃប៉ូលិស
*ប៉ូលិសកំពុងតាមប្រមាញ់មុខសញ្ញាសេសសល់ម្នាក់ទៀតដែលវាកំពុងរត់គេចខ្លួនរួមនិងអាវុធខ្លី១ដើមផង
*ម៉ាសុីនវីង ក៏កំពុងស្ថឹតក្នុងដៃប៉ូលិស៕ វណ្ណះ