នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកអន្តរជាតិអូរស្មាច់ រងកែវ​ស្រាបែកក្បាលហូរឈាមកក្លាក់

ចែករំលែក៖

ខេត្ត​ឧត្ដរមានជ័យ​ ៖​ នាយរងប៉ុស្តិ៍អន្តោរប្រវេសន៍ នៅច្រកអន្តរជាតិអូរស្មាច់ ត្រូវគេគប់ ត្រូវក្បាលមួយកែវស្រាបែក​ហូរឈាមស្រោចខ្លួន ​ព្រោះតែរឿងគំនុំចាស់យូរមកហើយជាមួយគូជម្លោះ ។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១០ និង១០នាទីថ្ងៃទី០៣ ខែមីនាឆ្នាំ២០១៨ នៅ ត្រង់ចំណុចចំណតរថយន្តបេនឡានអូរស្មាច់ ក្នុងបរិវេណក្រុម ហ៊ុនអូរស្មាច់ ស្ថិតនៅក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

​ជនសង្ស័យ​ឈ្មោះ​ ហេង​ សុវណ្ណ​រ័​ត្ន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​លក់ដូរ​ មានទីលំនៅ​ប​ច្នុ​ប្បន្ន​នៅ​ភូមិ​អូរ​ស្មាច់​ សង្កាត់​អូរ​ស្មាច់​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ បាន​យក​កែវ​ស្រា​វៃ​ ទៅ​លើ​ឈ្មោះ​ សយ​ ហុង​ម៉េ​ង​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​មុខ​បរ​ នគរបាល​ឋានៈ​នាយ​រង​ប៉ុស្តិ៍​ច្រក​ទ្វា​អន្តរជាតិ​អូរ​ស្មាច់​ ត្រូវ​ចំ​ក្បាល​ខាង​មុខ​ផ្នែក​ខាងឆ្វេង​បែកចេញ​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​។​

​​ប្រភពពត៌មានពីសមត្ថកិ​ច្ចបានអោយដឹងថា រឿងហេតុគឺដោយសារជនរងគ្រោះនិងជនសង្ស័យមានទំនាស់នឹងគ្នាជាយូរមកហើយ ហើយនពេលកើតហេតុស្រាប់តែជនសង្ស័យ​មានកំហឹងចង់សងសឹកបានទាញកែវស្រា​គប់លើក្បាលជនរងគ្រោះ​ បណ្តាលអោយរងរបួសធ្ងន់តែម្តង។ មូលហេតុ​  បណ្តាល​មក​រឿង​ពី​គំនុំ​កាលពី​ប្រហែល​មួយ​ឆ្នាំ​មុន​ឈ្មោះ​សយ​ ហុង​ម៉េ​ង​ ធ្លាប់​ប្រើ​ហិង្សា​ទៅ​លើ​ជនសង្ស័យ​ ។

ក្រោយ​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​អូ​ស្មាច់​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ និង​ឃាត់ខ្លួន​ជនសង្ស័យ​មក​សាក់សួរ​នៅ​ប៉ុស្តិ៍​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​  ៕​ ប៉ែន​ នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print