ខេត្តស្វាយរៀងះមានការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងដេកលង់លក់ខណះដែលមានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅផ្ទះលាងម៉ូតូទាំងកណ្ដាលយប់អធ្រាតដោយមានការអន្តរាគមន៏ពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តនិងនគរបាលព្រមទាំងរថយន្តពន្លត់អគ្គីភ័យ៣គ្រឿងចេញមកបាញ់ពន្លត់កាលពីវេលាម៉ោង១៖៤៥នាទី រំលងអធ្រាតឈានចូលថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀងសង្ស័យឆ្លងចរន្តអគ្គីសនី។
យោងតាមមន្ត្រីកងរាជអាវុធហត្ថក្រុងស្វាយរៀងបានអោយដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ប្រាក់ សុផាត ភេទប្រុស អាយុ៦០ឆ្នាំ ជាមន្ត្រីចូលនិវត្តនិងមានមុខរបរមួយទៀតលាងម៉ូតូ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ប្រភពឲ្យដឹងទៀតថា ផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់នោះ មានទំហំ៧ម៉ែត្រ គុណនឹង៩,៥ម៉ែត្រ សង់ពីថ្មក្រោម ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្ការត្រូវខូចខាតស្ទើទាំងស្រុង។
តាមម្ចាស់ផ្ទះបានប្រាប់ថា នៅមុនពេលកើតហេតុនោះ រូបគាត់ និងក្រុមគ្រួសារបានសម្រាន្តលង់លក់ ក្នុងដំណេកយ៉ាងស្កុបស្កល់ខណះនោះស្រាប់តែមានផ្សែងហុយចេញពេញផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល និងដាស់ប្រពន្ធកូនឡើង ទាំងប្រញាប់ប្រញាលនិងស្រែកហៅអ្នកភូមិនិងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានដើម្បីសុំអន្តរាគមន៍ជួយយករថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ទើបគ្រប់គ្រង់ស្ថានការណ៏បាន។
ម្ចាស់ផ្ទះបាននិយាយទាំងទឹកមុខក្ដុកក្ដួលស្រងូតស្រងាត់ថា
ចំពោះសម្ភារះនិងទ្រព្យសម្បត្តិដែលខូចខាតដោយសារអគ្គីភ័យលេបត្របាក់មិនទាន់សរុបទឹកប្រាក់ការបាត់បង់នៅឡើយទេ។
សូមបញ្ជាក់ថានាពេលនោះដែរសមត្ថកិច្ចមូលដ្ឋាន បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង មកអន្តរាគមន៏គឺមានរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្តមួយគ្រឿងបាញ់ពន្លត់ទើបគ្រប់គ្រង់សភាពការណ៍បានដោយមិន រាលដាលដល់ផ្ទះអ្នកជិតខាងនិងមិនមានអ្នកណារងគ្រោះថ្នាក់ដល់អាយុជិវិតនោះទេ តែទំហំនៃការខូចខាតយើងពុំទាន់ដឹងថា ខូចខាតទ្រព្យសម្បត្តិអស់ប៉ុន្មាននៅឡើយនោះទេ។
សមត្ថកិច្ចបានបញ្ជាក់ជាបឋមថាហេតុការណ៍គ្រោះអគ្គិភ័យនេះ បង្កឡើងដោយសារការឆ្លងចរន្តអគ្គិសនី ដែលផ្ដើមចេញពីបន្ទប់ផ្នែកខាងលើ ហើយបង្កជាអណ្តាតភ្លើង បានឆេះរាលដាលរហូតដល់ដំបូលផ្ទះ និងតួផ្ទះទាំងមូលតែម្តង៕ យឹម សុថាន