ការ​ជិះ​បញ្ច្រាស​នាំ​ឱ្យ​គ្រោះថ្នាក់​ ហេតុអ្វី​ពលរដ្ឋ​នៅ​តែ​ជិះ​បញ្ច្រាស​ ?

ចែករំលែក៖

ភ្នំពេញ​៖ការ​ធ្វើ​ចរាចរ​ដោយ​បញ្ច្រាស​ទិស​ អាច​នាំ​មក​នូវ​បញ្ហា​គ្រោះថ្នាក់​ចរាចរ​ដល់​អាយុ​ជីវិត​ ។ ប៉ុន្តែ​បច្ចុប្បន្ន​ គេ​សង្កេត​ឃើញ​ថា​ ឥរិយាបថ​នៃ​អ្នក​បើកបរ​នៅ​តែ​ចូលចិត្ត​ជិះ​បញ្ច្រាស​ ។

អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែង​ កាលពី​យប់​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្ត​ចំនួន២៣គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

របាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ បង្ហាញ​ថា​ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្ច្រាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់យានយន្តសរុបចំនួន២៣គ្រឿង ក្នុងនោះរួមមាន៖ ម៉ូតូចំនួន១៨គ្រឿង​, រ៉ឺម៉ក់កង់បី៣គ្រឿង​ និងរថយន្ត២គ្រឿង។

បច្ចុប្បន្នយានយន្តទាំងនោះ បានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print