កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដចាប់ជនជាតិវៀតណាម ១២នាក់ដែលស្នាក់នៅ និងធ្វើការគ្មានលិខិតស្នាម ក្នុងខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី កាលពីវេលាម៉ោង​៩នាទីព្រឹកថ្ងៃនេះ ថ្ងៃ អង្គារ ៥ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០១៨ តាមបណ្ដោលផ្លូវលេខ១០៣កែង៥០៨ ក្នុងសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន រាជធានីភ្នំពេញ។បានបន្ដប្រតិបត្តិការចាប់ជនជាតិវៀតណាម១២នាក់ដែលចូលមកធ្វើការ និងស្នាក់នៅដោយគ្មានច្បាប់អនុញ្ញាតិ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើនៅ​ចំណុចសិប្បកម្មឈើ ផ្លូវលេខ​១០៣កែង៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋាន បញ្ជាក់ថា បន្ទាប់ពីបញ្ចប់ប្រតិបត្តិការជនជាតិវៀតណាមទាំង១២នាក់មានស្រី១នាក់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដនីតិវិធី៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print