គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះប្រមូលជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្លុកតាន់ប៉ា

ចែករំលែក៖

ភ្នំពេញ៖ ជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្លុកតាន់ប៉ា ប្រុសស្រី២១នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះប្រមូលនិងឃាត់ខ្លួនរួចបញ្ចូនបន្តទៅ មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ ។

ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ និង លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះប្រមូលជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្លុកតាន់ប៉ា ជាលទ្ធផល ធ្វើការឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនបាន២១នាក់(ស្រី៥នាក់) រទះអេតចាយចំនួន២គ្រឿង និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ។

បច្ចុប្បន្នជនអនាថាទាំង២១នាក់ខាងលើនេះ ត្រូវបានបញ្ជូនមកសាលាខណ្ឌដូនពេញ និងបានបញ្ចូនបន្តទៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំតាមនីតិវិធី ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print