ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុង “ទិវាវប្បធម៌ជាតិ ៣មីនា” លើកទី២០ ដែលបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌល កោះពេជ្រ រាជធានីភ្នំពេញ ដែលមានសិល្បករ សិល្បការិនីចូលរួមប្រមាណជិត៤ពាន់នាក់ នៅរសៀលថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ៕