មន្រ្តីឧទ្យានុរក្សរងគ្រោះដោយត្រូវអគ្គិភ័យឆាបឆេះផ្ទះសម្បែង ទទួលបានប្រាក់ជំនួយឧបត្ថម្ភពីមន្ត្រីរាជការ និងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ពិតណាស់ពាក្យពោលថា «ស៊ូឲ្យលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះ ផ្ទះ» យ៉ាងណាក្នុងនាមថ្នាក់ដឹកនាំនៅក្នុងមន្ទីរ ក៏មិនបានព្រងើយកន្តើយដែរ ចំពោះមន្ត្រី ដែលជួបគ្រោះយ៉ាងដូច្នេះដែរ!!

នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ តំណាងឲ្យមន្ត្រីរាជការនៅក្នុងមន្ទីរ​បរិស្ថាន បាននាំយកថវិកាមន្ត្រីរាជការ និងថវិកាផ្ទាល់របស់លោកប្រធានមន្ទីរ សរុប៧,២៣​លាន​រៀល ទៅប្រគល់ជូនមន្រ្តីឧទ្យានុរក្ស និងមន្រ្តីជាប់កិច្ចសន្យា២រូប នៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ដែលពួកគាត់ជួបគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយត្រូវបានអគ្គិភ័យឆាបឆេះផ្ទះ អស់គ្មានសល់ ប្រយោជន៍ជាការជួយ សម្រាលដល់ការចំណាយ ក៏ដូចជាសម្រាលទុក្ខ លំបាកបានមួយកម្រិតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

គួរបញ្ជាក់ថា មន្រ្តីឧទ្យានុរក្ស និងមន្រ្តីជាប់កិច្ចសន្យា និវាសដ្ឋានរបស់មន្រ្តី ឧទ្យានុរក្ស២រូប និងតូបលក់អីវ៉ាន់របស់​មន្រ្តីជាប់កិច្ចសន្យាចំនួន១រូប ត្រូវបានអគ្គិភ័យឆាប ឆេះហ្មត់គ្មាន​សល់ កាលពីវេលាម៉ោង២ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្សារសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

មន្រ្តីឧទ្យានុរក្សដែលត្រូវអគ្គិភ័យឆាបឆេះផ្ទះអស់គ្មានសល់រួមមាន ៖ ១.ឈ្មោះ ឡុញ ពុទ្ធីមន្នីកនិកា ភេទស្រី អាយុ​២០ឆ្នាំ នៅលីវ មានបងប្អូនបង្កើត២នាក់ (ស្រី១នាក់ ប្រុស១នាក់) ។ បច្ចុប្បន្នកំពុងរស់នៅផ្ទះជាមួយម្ដាយមីង ឋិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ និង២.ឈ្មោះ ម៉ែន សុវណ្ណរិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ (នៅលីវ) មានបងប្អូនបង្កើត៥នាក់ (ស្រី៤នាក់ ប្រុស១នាក់) ។ បច្ចុប្បន្នកំពុងរស់នៅផ្ទះជាមួយបងស្រីបង្កើត នៅម្ដុំផ្សារប៉េងឃុន ឋិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ ចំណែកមន្រ្តីជាប់កិច្ចសន្យាឈ្មោះ ផៃ ចិត្រា ភេទស្រី អាយុ២៣ឆ្នាំ មានគ្រួសារ និងមានកូនប្រុសម្នាក់ អាយុ១ឆ្នាំ ត្រូវអគ្គិភ័យឆាបឆេះតូបលក់ដូរអស់ទាំងស្រុង។

មន្រ្តីរាជការដែលរងគ្រោះដោយអគ្គិភ័យឆេះនិវាសដ្ឋាន បានសម្ដែងនូវក្ដីរំភើប និងត្រេកអរ ហើយបានថ្លៃងអំណរគុណដល់មន្រ្តីរាជការនិងមន្រ្តីឧទ្យានុរក្សទាំងអស់នៅក្នុងមន្ទីរបរិស្ថានខេត្ត ជាពិសេសសូមថ្លែងអំណរគុណដល់លោកប្រធានមន្ទីរ និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដែលបានគិតគូរពីសុខទុក្ខ ការលំបាក និងជីវភាពរស់នៅរបស់មន្រ្តីរាជការ៕ នគរដ្រេហ្គន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print