ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនបុរស២នាក់យកមកធ្វើការអប់រំបន្ទាប់ពីពួកគេបានបើករថយន្តធុនធំ១គ្រឿងតាមផ្លូវ ហាមឃាត់ហើយក៍មានទំនាស់បន្តិចបន្ទូចជាមួយនិងនគរបាលចរាចរ។
ករណីនេះបានកើតឡើងកាលពីយប់ ថ្ងៃ សុក្រ ៨ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង១០និង៣០នាទីនៅចំណុចក្នុងក្រុមហ៊ុនស្តុបហ្គាស ។ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថា បុរសដែលឃាត់ខ្លួនយកមកអប់រំនោះ១ឈ្មោះ នៅ វុន អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្តស្នាក់នៅក្នុងក្រុមហ៊ុនមានស្រុកកំណើត ភូមិតាឡាក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។២ឈ្មោះ ឃុត ដា អាយុ១៨ ឆ្នាំមុខរបរសន្តិសុខឯកជនស្នាក់នៅក្នុងក្រុមហ៊ុនមានស្រុកកណើត ភូមិហោង ឃុំថ្ពង ស្រុកស្នួល ខេត្តក្រចេះ។
ប្រភពពីនគរបាលចរាចរខណ្ឌសែនសុខបានឲ្យដឹងថា កាលពីវេលម៉ោងកើតហេតុខាងលើដោយមានបទបញ្ជាពីថ្នាក់លើឲ្យកម្លាំងចុះត្រួតពិនិត្យរថយន្តធុនធំដែលបើកឆ្លងកាត់តាមផ្លូវមួយចំនួនដែលហាមឃាត់ពេលនោះកម្លាំងនគរបាលផ្នែកចរាចរបានដាក់គោលដៅតាមថ្នាក់លើដែលបានកំណត់ពេលនោះក៍មានរថយន្ត១គ្រឿងជាប្រភេទរថយន្តធុនធំក្បាលព័ណសពាក់ស្លាលេខស្វាយរៀង3A.0755 បើកបរដោយបុរសម្នាក់ឈ្មោះ នៅ វុន អាយុ២៩ឆ្នាំ និងអ្នករួមដំណើរ៣ទៅ៤នាក់បើក់ឆ្លងកាត់តាមផ្លូវ២០១១កែងនិងផ្លូវសម្តេចជាសុីម។ពេលនោះកម្លាំងនគរបាលចរាចរក៍ហៅរថយន្តនោះឲ្យឈប់ដើម្បីយកទៅអធិការនគរបាលខណ្ឌធ្វើការណែនាំ។
សមត្ថកិច្ចបន្តថា ពេលនោះមន្ត្រីនគរបាលចរាចរម្នាក់បានឡើងជិះរថយន្តទៅជាមួយនិងអ្នកបើកបរក្នុងបំណងយកទៅរក្សារទុកនៅអធិការនគរបាលខណ្ឌលុះបើកមកដល់ផ្លូវបំបែកស្តុប២៤ម៉ោងផ្លូវសម្តេចជាសុីមស្រាប់តែអ្នកបើកបរ បួងចង្កូតរថយន្តសំដៅចូលទៅក្នុងក្រុមហ៊ុនទៅវិញហើយសន្តិសុខម្នាក់ឈ្មោះ ឃុត ដា អាយុ១៨ ឆ្នាំ បានទាញទ្វារបិតជាប់មន្ត្រីនគរបាលចរាចរម្នាក់នៅទីនោះ។
លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ក្រោយពីកម្លាំងរបស់លោកបានរាយការណ៍ពាក់ព័ន្ធនិងករណីខាងលើលោកក៍បញ្ជាឲ្យនាំខ្លួនអ្នកបើកបរនិងសន្តិសុខនោះរួមនិងរថយន្តមកអធិការដ្ឋានហើយធ្វើការអប់រំហើយក៍ឲ្យត្រឡប់ទៅផ្ទះវិញ៕ ដោយ៖ តុង សីហា