ហេតុអីសមត្ថកិច្ច អាជ្ញាធរជំនាញ មួយកំផ្លុស ខ្សោយភ្នែកមើលមិនឃើញ​សកម្មភាព «ចែច្រិប និងប្អូនឈ្មោះថាន» ជញ្ជូនឈើទៅវៀតណាមតាមច្រករបៀងខ្លាធំ និងច្រកអូរថ្ម…?

ចែករំលែក៖

ខេត្តរតនគិរី ៖ កន្លងទៅ«ចែច្រិប និងប្អូនឈ្មោះថាន»​ ជញ្ជូនឈើទៅវៀតណាម​តាមច្រក​របៀង​ខ្លាធំ និងច្រកអូរថ្ម សុទ្ធតែប្រភេទឈើហ៊ុបក្នុងឆ្នាំ២០១៦ ។ ការប្រព្រឹត្តរបស់ពួកគាត់ សមនិងទទួលខុសត្រូវបទល្មើសឧក្រិដ្ឋបំផ្លាញព្រៃឈើនៅស្រុកលំផាត់ ខេត្តរតនគិរី ប៉ុន្តែ គាត់រួចខ្លួន ចំណែកយាយព្រឿងជាប់គុក ។

បច្ចុប្បន្ន «ចែច្រិប និងប្អូនឈ្មោះថាន»​បន្តសកម្មភាពបទល្មើសដឹកជញ្ជូនឈើទៅវៀត ណាម តាមច្រករបៀងខ្លាធំ និងច្រកអូរថ្មកក្រើកឡើងវិញ និងមានទ្រង់ទ្រាយក្នុងអំឡុង ដើម​ខែមីនានេះ លក្ខណៈចំហរ ដោយសំអាងបង់លុយអោយសមត្ថកិច្ច អាជ្ញាធរ ជំនាញ ជាច្រើនស្ថាប័ន…..។

ឈ្មួញ​ ឈ្មោះ ចែ​ច្រឹប និង​ប្អូន ប្រុស​ឈ្មោះ ថា​ន គឺជាឈ្មោះមនុស្សដាក់សម្រាប់ហៅ ។ យ៉ាងណាឈ្មោះទាំង២ខាងលើនេះ ត្រូវបានគេស្គាល់និងហៅថា «ឈ្មួញឈើ» នាំពី​ស្រុក​លំផាត់ចេញទៅ​ប្រទេសវៀតណាម» ។ ពួកគេបានប្រកបអាជីពដឹកជញ្ជូន ឈើដោយប្រើ​រថយន្តកែច្នៃរាប់សិបគ្រឿង ឬលើសពីនេះ ជាយូរមកហើយ ចុះហេតុក៏គ្មានសមត្ថកិច្ច ឬ​ស្ថាប័នជំនាញមានប្រតិកម្ម បង្ក្រាប ទប់ស្កាត់? ដូច្នេះថ្នាក់លើគួរពិនិត្យ និងចាត់វិធានការ​ទៅលើមន្ត្រីជំនាញក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនផង?

ប្រភពច្បាស់ការពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បានលួចទម្លាយឲ្យដឹងថា នៅ​ដើមខែ​មីនា ឆ្នាំ​២០១៨​នេះ ប្អូនប្រុស​ចែ​ច្រឹប ឈ្មោះ ថា​ន បាន​ចេញមុខ​រត់ការ​សម្របសម្រួល​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន ​ដើម្បី​សម្រេចគោលបំណងដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​របៀង​ខ្លាធំ និង​ច្រករបៀង​អូរ​ថ្ម ស្រុក​អូរ​យ៉ា​ដាវ​ ។

 យោងតាមរបាយការណ៍មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តរតន​គិរី​បាន​បង្ហាញថា «រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ ឈ្មួញ​ ឈ្មោះ ចែ​ច្រឹប និង​ឈ្មោះ ថា​ន បាន​ប្រើប្រាស់​រថយន្ត​កែច្នៃ​រាប់សិប​គ្រឿង​ ឬអាចលើសជាងនេះ ដោយប្រើរូបភាពប្រមូល ឈើ ប្រភេទឈើ​សុ​ក្រំ និងឈ្លីក ដឹក​ចេញពី​មូលដ្ឋាន​ពួកគាត់​យ៉ាង​រលូនរួចដឹក​ជញ្ជូន​ចេញ​ពី​ស្រុក​លំផាត់ចេញទៅ​ប្រទេសវៀតណាម» ។

ប្រភព​ដោយឡែកមួយទៀតបានឲ្យដឹងថា ក្រៅពីនាំឈើចេញពីចំណុចភូមិសាស្ត្រខាងលើឈ្មួញ​ឈ្មោះ ចែ​ច្រឹប និង​បក្ខពួក បានដឹកជញ្ជូនឈើ​ចេញពី​តំបន់​អូរ​ជីប អូរ​ក្រែង អូរ​បោក និងសហគមន៍​កែង​សាន់ ដោយបើកកាត់​ទីប្រជុំជន់យ៉ាងគឃ្លើន ក្រោមក្រសែភ្នែកសមត្ថ កិច្ចជំនាញពាក់ព័ន្ធ រួចបន្តដំណើរឆ្ពោះទៅ​ច្រករបៀង​ខ្លាធំ​ និងច្រករបៀង​អូរ​ថ្ម ស្រុក​អូរ​យ៉ា​ដាវ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចាត់វិធានការ​បង្ក្រាបនោះទេ​ ។ កុំថាឡើយ សូម្បីតែ​មន្ត្រី​គណៈកម្ម ការ​បង្ក្រាប ​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​​កំពុង​ឈរជើង​នៅ​ខេត្តរតនគិរី ក៏​មិន​ហ៊ាន​ប៉ះពាល់​មុខរបរឈ្មួញ​ឈ្មោះ «ចែ​ច្រឹប» នោះដែរ ​ចាត់ទុក​ឈ្មួញ​ឈើ​រូបនេះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ពួកគេ​ ។

គេមិនដឹងថា តើអាជ្ញាធរខេត្ត ក្នុងនាមជាគណៈបញ្ជាការឯកភាព ក៏ដូចជាអាជ្ញាធរ សមត្ថ​កិច្ចពាក់ព័ន្ធ ក្រោមការចាត់ ចែងពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានដឹងអំពីបញ្ហាបទ​ល្មើស​ជួញដូរឈើដែលអាជ្ញាធរស្រុកនេះឃុបឃិតគ្នាបង្កើតឡើងប្រមូលប្រាក់ដែរឬយ៉ាងណានោះ​ទេ?  ប៉ុន្តែបើថ្នាក់ដឹកនាំខេត្តឆ្លើយថាមិនដឹង ដូចជាមិនសម ពីព្រោះបទល្មើស នៃ ទីតាំងស្តុកប្រមូលទិញឈើ គេអាចមើលដោយភ្នែកទទេ ផ្ទុយពីបទល្មើសគ្រឿង​ញៀន ដែលពួកឈ្មួញទុច្ចរិត មានចេតនាយកទៅលាក់ទុកនៅទីងងឹតនោះឡើយ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print