បុរសព្រានព្រៃម្នាក់ ត្រូវ ជ្រូកព្រៃខាំឆ្កឹះរងរបួសធ្ងន់ពេលដើរទៅបរបាញ់សត្វនៅក្នុងព្រៃ

ចែករំលែក៖

ខេត្តរតនគិរីៈ បុរសវ័យចំណាស់ម្នាក់ ត្រូវជ្រូកព្រៃមួយក្បាលដាច់ហ្វូង ក៏មកខាំឆ្កឹះបណ្តាលឲ្យរងរបួសធ្ងន់ ខណៈដែលកំពុងបណ្តើរឆ្កែមួយក្បាលចូលទៅប្រមាញ់សត្វនៅក្នុងព្រៃ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា​ នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅភូមិក្រៀង ឃុំកិចុង ស្រុកបកែវ ។

មន្ត្រីនគរបាលប៉ុស្តិ៍កិចុង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រម៉ាម ព្យើន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ ដែលបណ្តើរឆ្កែមួយក្បាលចូលព្រៃ ក៏ស្រាប់តែប្រទះឃើញជ្រូកព្រៃដាច់ហ្វូងមួយក្បាល ហកមកខាំឆ្កឹះបណ្តាលឲ្យរងរបួសធ្ងន់តែម្តង ហើយឆ្កែមួយក្បាលត្រូវជ្រូកព្រៃនោះខាំបានងាប់ដែរ។

ម្ចាស់បានរងរបួសធ្ងន់ដៃខាងឆ្វេង ត្រង់ស្មា ត្រូវបានសាច់ញាតិដឹកបញ្ជូនមកព្យាបាលនៅមណ្ឌលសុខភាពស្រុកបកែវ ៕ ជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print