ស្លាប់ម្នាក់ និង៣នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់រថយន្ដបើកបុកគោយន្តកន្ត្រៃដឹកអុសពីក្រោយ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង ៣ និង១០នាទីរសៀល ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា​ នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ដ កាមរីបើកបុក​គោយន្តកន្ត្រៃពីក្រោយពេញទំហឹង ក្នុងទិសដៅស្របទិសគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៦២ ម្ដុំរោងចក្រឡាំងសុង ក្នុងភូមិត្រពាំងចំបក់ ឃុំតត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បណ្ដាលឲ្យអ្នករួមដំណើរក្នុងរថយន្ដ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និង៣នាក់ទៀតរងរបួសស្រាល ។

សមត្ថកិច្ចបានឲ្យដឹងថា​ ( គ្រោះថ្នាក់នេះបង្កឡើងដោយសារអ្នកបើកបររថយន្ដកាមរី​ ស្រវឹងស្រាជោកជាំ)បើកបុកគោយន្តកន្ត្រៃដឹកអុសពីក្រោយ បង្កឲ្យរងរបួសស្រាល និងអ្នករួមដំណើរក្នុងរថយន្ដ ម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ខាងគោយន្តពីរនាក់ របួសស្រាល ។

រថយន្តម៉ាកកូរ៉ូឡាពណ៍ស្លែពាក់ស្លាកលេខកំពង់ធំDA០៣២៦បើកបរដោយឈ្មោះ ជា ភ័ក្ត្រា ភេទប្រុស ឣាយុ២២ឆ្នាំ នៅភូមិចំបក់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន(របួសស្រាលបានឃាត់ខ្លួន) ឣ្នករួមដំណើរឈ្មោះ លី ឡាំប៉ូ ភេទប្រុស ឣាយុ២៣ឆ្នាំនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន (ស្លាប់) ។

ឣ្នកបើកបរគោយន្តឈ្មោះ ហុក ម៉ៅ ភេទប្រុស ឣាយុ៣១ឆ្នាំនៅភូមិ ប្តៀក ឃុំសាលាវិស័យ ស្រុកប្រាសាទបល័ង្គ (របួសធ្ងន់) ក្រោយកើតហេតុសមត្ថកិច្ចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ​ និងចុះវាស់វែងធ្វើកំណត់ហេតុ​ប្រមូលវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ រង់ចាំដំណោះស្រាយគ្នាជាក្រោយ​ ៕ ប៊ុន​រិទ្ធី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print