រដ្ឋមន្ត្រីការបរទេសអាមេរិកនិងកូរ៉េខាងត្បូងជួប ពិភាក្សាគ្នាស្តីពីជំនួបជាប្រវត្តិសាស្ត្រជាមួយកូរ៉េខាងជើង

ចែករំលែក៖

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូង នៅថ្ងៃទី ១២ខែមីនាបានផ្សាយថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Kang Kyung wha នឹងជួបពិភាក្សាជាមួយសមភាគីអាមេរិក លោក Rex Tillerson នៅទីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍នេះដើម្បី ពិភាក្សាស្តីពីជំនួបកំពូលរវាងមេដឹកនាំ អាមេរិក នឹងកូរ៉េខាងជើង ។តាមគម្រោង ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនរបស់រដ្ឋមន្ត្រីការបរទេស កូរ៉េខាង ត្បូង នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ១៥ដល់ ថ្ងៃទី១៧ខែមីនា។
កន្លងមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញនូវក្តីសង្ឃឹមថា លោកអាចឈានទៅរកកិច្ចព្រមព្រៀងជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទាក់ទងនឹងការទប់ស្កាត់ការរីក សាយអាវុធនុយក្លេអ៊ែរ នេះបើយោងតាម សេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។
តាមរយៈសារបង្ហោះលើប្រព័ន្ធទំនាក់ ទំនងសង្គម Tweeter លោកត្រាំបាន លើកឡើងថា «ដំណោះស្រាយជាមួយកូរ៉េ ខាងជើង ពិតជារឿងដ៏ល្អមួយសម្រាប់ ពិភពលោក ប្រសិនបើទំនាក់ទំនងនេះ ទទួលបានជោគជ័យពិតមែននោះ»។
លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍កន្លង ទៅនេះ បានព្រមព្រៀងតាមសំណើក្នុង ការជួបជាមួយមេដឹកនាំកូរ៉េខាងជើង នៅ ក្នុងខែឧសភាខាងមុខ។ សំណើនេះត្រូវ បានបញ្ជូនមកកាន់ សហរដ្ឋអាមេរិកតាម រយៈមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង ដែលបាន ជួបដោយផ្ទាល់ជាមួយមេដឹកនាំ គីម ក្នុង ទីក្រុង ព្យុងយ៉ាង។
ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក McMaster គ្រោងនឹងលើកឡើងអំពីគម្រោងនៃកិច្ចប្រជុំកំពូលនេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅ ថ្ងៃចន្ទសប្តាហ៍ក្រោយ។ យ៉ាងនេះក្តី រដ្ឋា ភិបាលលោក ដូណាល់ ត្រាំ នៅតែបន្ត រក្សាការដាក់ទណ្ឌកម្មទៅលើប្រទេស កូរ៉េខាងជើង ដោយទាមទារឱ្យប្រទេស កុម្មុយនីស្តមួយនេះ បង្ហាញនូវសកម្មភាពដ៏ច្បាស់លាស់មួយ ឆ្ពោះទៅរកការទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ៕
ម៉ែវ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print