អាមេរិក និងអីុស្រាអែល ជាសម្ពន្ធមិត្ត យុទ្ធសាស្ត្រ យ៉ាងសំខាន់ មិនអាចបោះបង់ ចោលគ្នាបានឡើយ ។ មិនតែប៉ុណ្ណោះ អាមេរិកបានគាំទ្រ រាល់សកម្មភាពរបស់អីុ ស្រាអែល បើទោះបីដឹងថា នោះជាសកម្ម ភាពខុសច្បាប់ រងការប្រឆាំងពីសហគមន៍ អន្តរជាតិ អាមេរិកនៅតែប្រកាសទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អីុស្រាអែលដែរ។
ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ លោក ឧត្តមសេនីយ៍ Curtis M. Scaparrotti មេបញ្ជាការជាន់ខ្ពស់ កងកម្លាំងអាមេ រិកនៅទ្វីបអឺរ៉ុប បានបញ្ជាក់ថា ទីក្រុង វ៉ាស៊ីនតោន គាំទ្រប្រទេសអុីស្រាអែល ក្នុងករណីមានសង្គ្រាមកើតឡើង រវាង អីុស្រាអែលនឹងប្រទេសជិតខាង។
ការកត់សម្គាល់នេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងកិច្ចប្រជុំមួយរវាងរូបលោក និងអគ្គមេបញ្ជាការកងទ័ពអេហ្ស៊ីប លោក ឧត្តមសេនីយ៍ Gadi Eizenkot នៅទីស្នាក់ ការកណ្តាល របស់យោធានៅទីក្រុងតែល អាវីវ ។យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយ អង្គភាពអ្នកនាំ ពាក្យ យោធារបស់អុីស្រាអែល បានឱ្យ ដឹងថា លោក Scaparrotti បានលើក ឡើងថា “សហរដ្ឋអាមេរិក មានការប្តេជ្ញា យ៉ាងជ្រាលជ្រៅ ចំពោះការការពារជាតិ អុីស្រាអែល” ។
ពាក់ព័ន្ធនឹងស្ថានភាព សន្តិសុខនៅ តំបន់មជ្ឈិមបូព៌ា នាយករដ្ឋមន្ត្រីអីុស្រា អែល លោកណេតាន់យ៉ាហ៊ូបានព្រមានថា នឹងមានការប្រជែងគ្នា លើអាវុធបរមាណូ នៅក្នុងតំបន់នេះ។សារព័ត៌មាន ស៊ីនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១២ ខែមីនានេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានព្រមាន កាលពីថ្ងៃអាទិត្យ អំពីការប្រណាំងប្រជែង គ្នា នៃសព្វាវុធនុយក្លេអ៊ែរនៅមជ្ឈិមបូព៌ា ប្រសិនបើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដើម្បីកំណត់កម្មវិធីនុយក្លេអ៊ែររបស់អុីរ៉ង់ នឹងមិន ត្រូវបានផ្លាស់ប្តូរ ឬលុបចោលនោះ។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍លោក ណេតាន់យ៉ាហ៊ូបាននិយាយថា ការពិភាក្សា របស់លោកជាមួយ លោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ និងរដ្ឋមន្រ្តីដទៃទៀត នៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍ មុន គឺបានធ្វើការផ្តោតសំខាន់ ទៅលើ បញ្ហារបស់ប្រទេសអុីរ៉ង់ ជាពិសេសកិច្ច ព្រមព្រៀង នុយក្លេអ៊ែរជាមួយនឹងអុីរ៉ង់។
គួរឲ្យដឹងដែរថាលោក ណេតាន់យ៉ាហ៊ូ គឺជាអ្នកប្រឆាំងយ៉ាងខ្លាំង នៃកិច្ចព្រម ព្រៀងនុយក្លេអ៊ែរ ដែលបានចុះហត្ថលេខា នៅឆ្នាំ២០១៥ រវាងអុីរ៉ង់នឹងមហាអំណាច ពិភពលោក ចំនួន៦ ដើម្បីកំណត់ផែនការ នុយក្លេអ៊ែរ របស់សាធារណរដ្ឋអ៊ិស្លាម មួយនេះ និងរារាំងអុីរ៉ង់ កុំឲ្យទទួលបាន ជោគជ័យ ក្នុងការផលិតអាវុធនុយក្លេអ៊ែរ៕ម៉ែវ សាធី