អតីតបេក្ខភាពប្រធានាធិបតីបារាំង ត្រៀម លក្ខណៈសម្រាប់ការបោះឆ្នោតអាណត្តិក្រោយ

ចែករំលែក៖

អតីតបេក្ខភាពប្រធានាធិបតីបារំាង នៅ ក្នុងការបោះឆ្នោត នាពេលកន្លងមក គឺ លោកស្រី Le Pen ទទួលបានការគំាទ្រ ជាច្រើន ដែរតែមានសំឡេងគាំទ្រតិចជាង លោក ម៉ាក្រុង ធ្វើឲ្យបារាំងបាត់បង់ឱកាស មានមេដឹកនាំជាស្ត្រីលើកដំបូង។

នៅពេលនេះលោកស្រី Le Pen បានត្រៀមលក្ខណៈឲ្យបានល្អិតល្អន់ជាងមុន ដើម្បីបន្តប្រជែងនៅក្នុងការបោះឆ្នោត អាណត្តិក្រោយ ក្នុងនោះលោកស្រីក៏បាន ប្តូរឈ្មោះ បក្សដែរ ។ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី១២ ខែមីនានេះ បានឲ្យដឹងថា មេដឹកនាំស្តាំនិយមរបស់ ប្រទេសបារាំងដ៏ល្បី លោកស្រីMarine Le Pen បានធ្វើការស្នើ ឱ្យមានការផ្លាស់ប្តូរ ឈ្មោះគណបក្ស របស់លោកស្រីទៅជា National Rally ពីឈ្មោះចាស់ National Front ក្នុងគោលបំណង ដើម្បីកែលម្អទិដ្ឋ ភាព របស់បក្សខ្លួនឡើងវិញ។

ថ្លែងទៅកាន់សមាជិកបក្សទាំងអស់ លោកស្រីបានបញ្ជាក់ថា ឈ្មោះបក្ស បច្ចុប្បន្ន ហាក់មានឧបសគ្គខាងផ្លូវចិត្ត សម្រាប់អ្នកបោះឆ្នោតទាំងឡាយ ហើយ បើទោះបីជាផែនការ ដើម្បីផ្លាស់ប្តូរឈ្មោះ របស់គណបក្ស ធ្លាប់ត្រូវបានអនុម័ត ដោយសំឡេងភាគតិចតួចហើយក៏ដោយ ប៉ុន្តែសមាជិកនឹងត្រូវបោះឆ្នោតម្តងទៀត លើសំណើនេះ។
គួររំលឹកដែរថា លោកស្រី Le Pen បាន ទទួលបរាជ័យក្រោមស្នាដៃ របស់លោក ប្រធានាធិបតី Emmanuel Macron ក្នុងការបោះឆ្នោតមួយកាលពីឆ្នាំមុន ហើយចាប់ តាំងពីពេលនោះមក គណបក្សរបស់ លោកស្រី បានបាត់បង់ចំនួន អ្នកគាំទ្រ យ៉ាងច្រើន ជាពិសេសតែងតែត្រូវបានរងការវាយប្រហារ ទិតៀនជាពិសេសទៅលើ គណបក្ស ដែលត្រូវបានបង្កើតឡើងដំបូង ដោយឪពុករបស់លោកស្រី កាលពីឆ្នាំ ១៩៧២ មួយនេះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print