ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានផ្សាយនៅព្រលប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ថា មនុស្សយ៉ាងតិច៥០នាក់បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះបង់ក្លាដែសអ៊ែរវ៉េមួយគ្រឿង មានអ្នកដំណើរ និងអាកាសយានិកសរុប៧១នាក់ ខណៈកំពុងតែចុះចត់នៅអាកាសយានដ្ឋាន នេប៉ាល់ Kathmandu បានជួបគ្រោះថ្នាក់តែម្តង ។
លោក Raj Kumar Chettri អ្នកគ្រប់គ្រងអាកាសយានដ្ឋានខាងលើបានប្រកាសថា យន្តហោះផលិតដោយក្រុមហ៊ុនប្រតិបត្តិការរួមគ្នាដោយអាមេរិក និងប៉ង់ក្លាដែស បានហោះហើរពីទីក្រុង Dhaka នៅពេលចុះចត បានបុករបងអាកាសយានដ្ឋាន បង្កជាអណ្តាតភ្លើងឆាបឆេះសន្ធោរសន្ធៅ ហើយមនុស្សទាំងអស់ត្រូវរងគ្រោះតែម្តង ។
អ្នកនាំពាក្យកម្លាំងទាហាន Gokul Bhandar ថ្លែងថា បានរកឃើញសាកសពយ៉ាងតិច៥០នាក់ រហូទមកដល់ពេលនេះ ខណៈជនរងគ្រោះ៩នាក់ទៀតនៅបាត់ខ្លួន ។ បំណែកយន្តហោះឆេះខ្ទេចខ្ទីទាំងស្រុង ៕
...