មន្ត្រីយោធាភូមិភាគ៤ធ្វើសេដ្ឋកិច្ចប្រមូលប្រាក់បទ ល្មើសឈើឆ្លងដែនឲ្យលោកឧត្តមសេនីយ៍ត្រី ជា ភ័ក្រ្ត ដែលឲ្យពលករឆ្លងដែនចូលទៅកាប់ឈើគ្រញូង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី១២ ខែ មីនា ឆ្នាំ២០១៨ នេះមានការបែកធ្លាយព័ត៌ មានមកថា ឈ្មោះ យុន បូរីហៅ (ទីណូ)ជាមន្រ្ដីយោធាបម្រើការងារនៅអង្គភាព ភូមិភាគ៤ និងជាអ្នកធ្វើសេដ្ឋកិច្ចនៅតាមក្រវាត់ព្រំដែនស្រុកអន្លង់វែង និងស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បី ប្រមូលប្រាក់ ពីអ្នករកស៊ីបទល្មើសឈើ គ្រញូងឆ្លងដែន ជូនលោកឧត្ដមសេនីយ៍ត្រី ជា សុភក្រ្ដ័។

ប្រភពព័ត៌មានពីមន្ត្រីយោធាបានឲ្យដឹងថាឈ្មោះ យុន បូរី បានល្បីតៗគ្នាថាបាន ដាក់កម្លាំងពលករឆ្លងដែនចូលទៅកាប់ ឈើគ្រញូងនៅតំបន់ច្រករបៀងទឹកជប់នៅក្នុងភូមិទំនប់អភិវឌ្ឍន៍ឃុំអូរស្វាយស្រុកត្រពាំងប្រាសាទ។

សព្វថ្ងៃនេះក្រោយនៅតំបន់ទិសទី២សមរភូមិមុខស្រុកត្រពាំងប្រាសាទបាន កក្រើកឡើងយ៉ាងខ្លាំងនូវចរាចរណ៍ ឈើគ្រញូងឆ្លងដែនធ្វើឲ្យឈ្មួញនិងកងកម្លាំង ផ្ទុះកំហឹងដាក់គ្នា ដើរបរិហារកេរ្តិ៍គ្នាទៅវិញ ទៅមក និងបានប្រព្រឹត្តអំពើពុករលួយ បើកភ្លើងខៀវឲ្យពលករឆ្លងដែនយ៉ាងអនាធិបតេយ្យចូលទៅកាប់ឈើនៅស្រុកថៃ និងសកម្មភាពឈ្មួញដឹកជញ្ជូនឈើគ្រញូង និងទំនិញខុសច្បាប់យ៉ាងគគ្រឹកគគ្រេង។

ក្រៅពីឈ្មោះ យុនបូរីបានដាក់ពលករ នៅតំបន់ខាងលើក៏មានការបែកធ្លាយជា បន្ដបន្ទាប់ថាមនុស្ស៣នាក់ផ្សេងទៀត ទី១- ឈ្មោះតា ថ្នាំខ្លាំង ត្រូវជាឪពុកក្មេកលោក ឧត្ដមសេនីយ៍ត្រីម្នាក់ ទី២- ឈ្មោះប្រុស និង ទី៣-ឈ្មោះហង្ស ជាអ្នកកៀងគរអ្នកទាំង អស់ខាងលើបានកៀងគរពលករឆ្លងដែនទៅកាប់ឈើគ្រញូងនៅច្រករបៀងទឹកជប់ និងច្រករបៀងថ្មប្រេះផងដែរ ។ ដោយក្នុងនោះមានកងកម្លាំងយោធាភូមិភាគបួនប្រចាំ ការនៅច្រករបៀងថ្មប្រេះមានឈ្មោះយ៉ា និងឈ្មោះគ្រាក់ ជាអ្នកមើលកម្លាំង​ពលករ​ចុះឡើង។

ចំពោះការចោទប្រកាន់ខាងលើ លោក​យុនបូរី មន្រ្ដីយោធាភូមិភាគបួនបានឲ្យដឹង ថារឿងនេះ សុទ្ធសឹងតែជារឿង លាបពណ៌ និងចោទប្រកាន់មកលើរូបលោកទាំង ស្រុង ។ លោកថាមិនដែលមានពាក់ព័ន្ធជា មួយនឹងដាក់ពលករឆ្លងដែនរកស៊ីឈើ គ្រញូងស្អីនោះទេ លោកបានស្បថស្បែដាក់ជីវិតលោកនិងក្រុមគ្រួសារ ។

លោកបន្ដថា បើ លោករកមែននោះមិនបាច់ចាំធ្វើការចុះផ្សាយទេដាក់ឲ្យអ្នកច្បាប់បើកការស៊ើបអង្កេតទៅនឹងរកឃើញហើយ ។ លោកថាបើលោក​មានជាប់ពាក់ពន្ធ័មែននោះលោកនឹងប្រគល់ខ្លួនឲ្យសមត្ថកិច្ចចាត់ការរូបលោកទៅតាម ច្បាប់ចុះ ។

លោកបន្ដសុំឲ្យអ្នកច្បាប់ដាក់ការស៊ើប អង្កេតនៅក្នុងតំបន់ខាងលើទៅដឹងថា អ្នក ណាល្អ អ្នកណាអាក្រក់ហើយ ។ ធាតុ ពិតក្រុមអ្នករកស៊ីខិលខូចតែងកាច់កុងមកលើរូបលោកតែម្តង ។

លោកឧត្តមសេនីយ៍ត្រី ជា សុភ័ក្រ ភ្នាក់ងារយកព័ត៌មានកាសែតនគរវត្តមិនអាចទាក់ទងសុំការបញ្ជាក់បានឡើយ ព្រោះគ្មានលេខទូរស័ព្ទរបស់លោក ៕ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print