គ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៧ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ អ្នកបើករថយន្តគេចខ្លួនបាត់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ យ៉ាងតិចមនុស្សពីរនាក់ស្លាប់និងរបួសធ្ងន់ ដោយសារការបើកបរមិនគោរពច្បាប់ចរាចរណ៍ និងមិនប្រកាន់ស្តាំដៃ កើតឡើងរវាងរថយន្ត និងម៉ូតូ ។

នគរបាលចរាចរណ៍បានអោយដឹងថា ហេតុការណ៍នេះកើតនៅវេលាម៉ោង ១៩ និង១៥នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៧ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំក្រឡា ស្រុកកំពង់ សៀម ខេត្តកំពង់ចាម។

នគរបាលបានបន្តថា រថយន្តម៉ាក ហ្សូយហ្សូ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-5242 អ្នកបើកបរមិនស្គាល់ឈ្មោះ (រត់គេចខ្លួនពីកន្លែងកើតហេតុបាត់) ទិសខាងកើតទៅលិច ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានប៉ះជាមួយម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1J -1923 ទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ ជា ដាវុធ ភេទប្រុស អាយុ២១ឆ្នាំ និងរួមដំណើរដោយឈ្មោះ វ៉េង ដាវ៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

មន្ត្រីនគរបាលជំនាញចរាចរណ៍ដែលចុះមកវាស់វែងបានអោយ ដឹងថា ភាគីម៉ូតូទាំងពីរនាក់ ម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ។ ករណីនេះសមត្ថកិច្ចអះអាងថា មូលហេតុ គឺបណ្តាលមកពីអ្នកបើកម៉ូតូម៉ាកហុងដាសេ១២៥ បើកក្នុងល្បឿនលឿន ហើយមិនប្រកាន់ស្តាំទៀត ទើបបណ្តាលអោយកើតមានគ្រោះថ្នាក់ដូច្នេះ ។ ចំណែកម៉ូតូ រងការខូចខាតកំរិតធ្ងន់ រីឯរថយន្តខូចខាតកំរិតស្រាល ។

បច្ចុប្បន្ន វត្ថុតាងខាងលើ មន្តីជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print