ភ្នំពេញ ៖ លូមួយខ្សែដែលជាសម្បត្តិសាធារណៈរបស់រដ្ឋដែលមានមុខកាត់ ទំហំ១ម៉ែត្រ និងបណ្តោយជាង១០ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋប្រមាណជា ៣០គ្រួសារ បាននាំគ្នាចូលរួម ផ្តិតមេដៃ លើលិខិតមួយ អះអាងថា មានអ្នកមាន១គ្រួសារកំពុងតែធ្វើរបងថ្មរំលោភ និង បិទយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដែលធ្វើឲ្យ ប្រជាពលរដ្ឋនៅម្តុំនោះ និងអ្នកជិតខាង មានការមិនសប្បាយចិត្ត។
លោកស្រី សេង គីមមួយ អាយុ៧០ឆ្នាំ រួមជាមួយនឹងកូនក្មួយដែលមានទីលំនៅ ជាប់ព្រំជាមួយលោក ឡៅ ជីកង បានដាក់ ពាក្យបណ្តឹងទៅអាជ្ញាធរថ្នាក់ភូមិ សង្កាត់ រហូតដល់ខណ្ឌដើម្បីឲ្យជួយរកយុត្តិធម៌ ដោយសារតែភាគីលោក ឡៅ ជីកង ធ្វើ របងថ្មរំលោភយកដីលូ និងដីរបស់គាត់ ចំនួន២ម៉ែត្រមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទៅវិញ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ប្រព័ន្ធលូ មួយខ្សែខាងលើនេះបានប្រើប្រាស់ជាច្រើន ឆ្នាំមកហើយ ដើម្បីរំដោះទឹកពីការលិចលង់ នៅពេលរដូវភ្លៀង ឬក៏ទឹកប្រើប្រាស់សព្វ ថ្ងៃនៅតាមផ្ទះនីមួយៗ។ ប៉ុែន្តបច្ចុប្បន្នភាគី លោក ឡៅ ជីកង បានរៀបរបងថ្មរំលោភយកដី នោះមកគ្រប់គ្រងជាកម្មសិទ្ធិរបស់ខ្លួន ដែលអាចធ្វើឲ្យស្ទះទឹកនៅពេលអនាគត ហើយ និងបាត់បង់លូសាធារណៈមួយខ្សែនេះ។
កន្លងមកថ្មីៗរវាងភាគីលោកស្រី សេង គឹមមួយ នឹងលោក ឡៅ ជីកង បានប៉ះ ទង្គិចនូវពាក្យសម្តីរហូតដល់ប្រតាយប្រតប់ ដោយភាគីខាង លោក ឡៅ ជីកង បំពានទៅលើ ក្រុមគ្រួសាររបស់គាត់។ ប៉ុន្តែភាគីលោក ស្រី សេង គីមមួយ ក៏បានប្តឹងទៅអាជ្ញាធរ ភូមិសង្កាត់រហូតដល់ខណ្ឌ ដើម្បីឲ្យរក ដំណោះស្រាយឲ្យក្រុមគ្រួសារគាត់ជាជន រងគ្រោះ។
ជាក់ស្ដែងទីតាំងទំនាស់រឿងរំលោភយកលូបង្ហូរទឹក មកធ្វើជាកម្មសិទ្ធិរបស់ភាគី លោក ឡៅ ជីកង ខាងលើនេះស្ថិតនៅចំណុចក្រុម១២ ភូមិ ផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សី កែវ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវ នឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ លោកស្រី សេង គីមមួយ បានស្នើសុំឲ្យអាជ្ញាធរជំនាញ ក៏ដូចជាខណ្ឌឫស្សីកែវចុះពិនិត្យឲ្យបាន ច្បាស់លាស់ដើម្បីឲ្យដឹងថា តើភាគីមួយ ណាដែលបានរំលោភយកដី លូបង្ហូរទឹក ដែលជាសម្បត្តិរបស់រដ្ឋទៅធ្វើជាកម្មសិទ្ធិ របស់ខ្លួននោះ។
លោកស្រីបានបន្តទៀតថា គាត់មាន ឯកសារត្រឹមត្រូវតាមផ្លូវច្បាប់ដែលអាជ្ញាធរ ជំនាញពាក់ព័ន្ធរហូតដល់ថ្នាក់ក្រសួងដែន ដី នគរូបនីយកម្មចេញប្លង់ឲ្យតាំងពីឆ្នាំ ២០០២មកម្ល៉េះ។ ផ្ទុយទៅវិញភាគីឡៅ ជីកង ដែលទើបតែចាប់ផ្តើមសាងសង់ លំនៅឋានបែរជារំលោភយកលូដែលបង្ហូរ ទឹកសាធារណៈដែលស្ថិតនៅតំបន់នោះ មកកាន់កាប់ និងរំលោភចូលដីរបស់គាត់ ២ម៉ែត្រទៀត។
លោក នួន មឿន អាយុ៦៤ឆ្នាំ ប្រធាន ក្រុម១២ នៃភូមិផ្សារតូច សង្កាត់ទួលសង្កែ ទី១ បានបញ្ជាក់ថា ពីដើមឡើយលូមួយ ខ្សែនេះពិតជាសម្បត្តិសាធារណៈរបស់រដ្ឋ មែន ពីដើមឡើយគាត់ក៏មានលំនៅឋាន នៅទីនោះដែរ តែដោយជីវភាព និងកូនៗ បន្តការសិក្សាគាត់ក៏បានលក់ដីនេះទៅឲ្យ ឈ្មោះ ឡៅ ជីកង តែរឿងរំលោភយកលូ បង្ហូរទឹកនេះគឺពិតជាមានមែន ដោយភាគី ឡៅ ជីកង។
លោក នួន មឿន បានបញ្ជាក់ថា កាល ពីគាត់រស់នៅភូមិនេះមិនដែលមានទំនាស់ និងឈ្លោះទាស់ទែងជាមួយអ្នកជិតខាត ឬ បងប្អូនប្រជាពលរដ្ឋមួយណាឡើយ។
លោកស្រី សេង គីមមួយ បានស្នើសុំឲ្យ អាជ្ញាធរពាក់ព័ន្ធចុះពិនិត្យឲ្យបានច្បាស់ លាស់កុំឲ្យភាគីឡោ ជីគ័ង មួលបង្កាច់ថា គាត់យកដីនោះ ហើយគាត់មានសាក្សីគ្រប់ គ្រាន់ និងប្រសិនបើភាគីឡៅ ជីកង ពិតថា ខ្លួនមានឯកសារគ្រប់គ្រាន់ប្រាកដមែន សូម យកមកបង្ហាញតទល់មុខគ្នាមុខអាជ្ញាធរ ពាក់ព័ន្ធ តើភាគីមួយណាជាអ្នករំលោភ?។
ក្នុងករណីនេះផងដែរ ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ខាងលើ ប្រមាណជា ៣០គ្រួសារ បាននាំគ្នាចូលរួម ផ្តិតមេដៃ លើលិខិតមួយ ដោយទទួលស្គាល់ថា ឈ្មោះ ឡៅ ជីកង ពិតជាបាន សង់សំណង់រំលោភ លើប្រព័ន្ធ លូ សារធារណ ពិតប្រាកដមែន ៕អារុណរះ