កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសថ្កោលទោសដាច់អហង្ការចំពោះទង្វើថោកទាប​ ក្បត់ជាតិ ក្បត់ប្រជាជនរបស់ទណ្ឌិត សម រង្ស៊ី និងគាំទ្រទាំងស្រុងចំណាត់ការរបស់រាជរដ្ឋាភិបាលលើជនក្បត់ជាតិរូបនេះ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញពាត្តិថ្កោលទោសដែលមានខ្លឹមសារដូចខាងក្រោម ៖

-កងរាជអាវុធហត្ថ ធ្វើការថ្កោលទោសដាច់អហង្ការចំពោះទង្វើថោកទាប ក្បត់ជាតិ ក្បត់ប្រជាជន​របស់ទណ្ឌិត សម រង្ស៊ី ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាត់ទឹកដីខ្មែរចំនួន ៤ខេត្ត ឱ្យទៅបរទេស។

-កងរាជអាវុធហត្ថ គាំទ្រទាំងស្រុង ចំណាត់ការផ្នែកនីតិវិធីរបស់រាជរដ្ឋាភិបាលទៅលើជនក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី។

-កងរាជអាវុធហត្ថ ត្រៀមខ្លួនធ្វើពលិកម្មដោយទឹកចិត្តអង់អាចក្លាហាន ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារទឹកដី ប្រជា​ជន និងសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print