សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ពីករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ត៍ទឺកថ្លា និងប៉ុស្តិ៍គោកឃ្លាងធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ខណះកម្លាំងសមត្ថកិច្ចកំពុងធ្វើការល្បាតទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន។ ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះធ្វើឡើងកាលពីថ្ងៃសុក្រ៥ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៥ និង ១៦ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង២១ និង០០នាទីយប់នៅតាមបណ្ដោយផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតម៉្សៅក្រាមថ្លាស ចំនួន២កញ្ចប់តូច។ ករណីីទី២ នគរបាលប៉ុស្តិ៍គោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បន្តទៀត ករណីកាន់កាប់អាវុធដោយគ្មានការអនុញាតិ(ដាវសាំមួរ៉ៃ)កាលពីវេលាម៉ោង០០ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នៅតាមដងផ្លូវលេខ ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ប្រភពពីនគរបាលប៉ុស្តិ៍ទឹកថ្លាបានឲ្យដឹងថា៖ ជនសង្ស័យទី១មានឈ្មោះ សឿន ដារ៉ូ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ទី២ឈ្មោះ ចិត វុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្នុងនោះសមត្ថកិច្ចបានដកហូតម៉្សៅក្រាមថ្លាស ដែលសង្ស័យជាសាធាតុញៀន២កញ្ចប់ថង់តូច ខណះសមត្ថកិចកំពុងធ្វើការល្បាតនៅចំណុចខាងលើ។

ដោយឡែកនគរបាលប៉ុស្តិ៍គោកឃ្លាងបានប្រាប់ថា៖ ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ នឿន ប្រុសនាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ(ប្រើប្រាស់គ្រឿងញៀន) និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ ទី២ឈ្មោះ ជីម ធារុន ហៅអាញ៉ា(រងរបួសកំពុងសម្រាកនៅមន្ទីពេទ្យលោកសង្ឃ) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ(ប្រើប្រាស់គ្រឿងញៀន) ឃាត់ខ្លួនកាលពីវេលាម៉ោង០០  និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
លោក ដួង វណ្ណះ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងបានឲ្យដឹងថា៖ មុនពេលកើតហេតុកម្លាំងរបស់លោកបានធ្វើការល្បាត នៅក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ហើយក៏បានឃើញជនសង្ស័យខាងលើ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាសេ១២៥ព័ណក្រហម ពាក់ស្លាកលេខភ្នំពេញ1BR0904គួឲ្យសង្ស័យក៍ហៅដើម្បីត្រួតពិនិត្យតែក្រុមជនសង្ស័យមិនព្រមឈប់បានព្យាយាមបើកម៉ូតូរត់រហូតទៅដល់ភូមិកែណរ សង្កាត់ក្រាំងធ្នុងជនសង្ស័យបានទៅបុកនិងរបងថ្មផ្ទះប្រជាពលរដ្ឋបណ្តាលអោយដួលទើបសមត្ថកិច្ចឃាត់ខ្លួនបានក្នុងនោះរកឃើញដាវកែឆ្នៃ១ដើម។ដោយជនសង្ស័យម្នាក់រងរបួសបាក់ភ្លៅទើបសមត្ថកិច្ចដឹកយកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ និងម្នាក់ទៀតមានដាវកែឆ្នៃនាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់និងម្នាក់ទៀតដែលកំពង់នៅមន្ទីរពេទ្យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋានននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print