រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង​ គេច​រុឺម៉ក​ដឹក​ចានឆ្នាំង​ បាន​ក្រ​ឡាប់​ នៅ​ឃុំ​ស្ទឹង​ឆាយ​ ស្រុក​កំពង់​សិលា​

ចែករំលែក៖

​ខេត្ត​ព្រះសីហនុ៖ ព័ត៌មាន​ប្រចាំថ្ងៃ​របស់​ស្នង​ការដ្ឋាន​នគរបាល​ ខេត្តព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា៖ នៅ​វេលា​ម៉ោង​៩:៤០​ ថ្ងៃទី​១៦​ ខែ​មីនា​ ឆ្នាំ​២០១៨​ រថយន្ត​ដឹក​ប្រេង​ របស់​ក្រុមហ៊ុន​សូគី​ម៉ិច​ ១គ្រឿង​បាន​ក្រឡាប់​នៅ​ចន្លោះគីឡូម៉ែត្រ​១៤៦-១៤៧​ ផ្លូវ​ជាតិ លេខ​៤​ ភូមិ​គីរីវ័ន្ត​ ឃុំ​ស្ទឹងឆាយ​ ស្រុក​កំពង់សិលា​ ខេត្ត​ព្រះសីហនុ។
របាយការណ៍​សមត្ថកិច្ច​ អះអាង​ថា​ គ្រោះថ្នាក់ចរាចរណ៍​នេះ​ បណ្ដាល​មក​ពី​រថយន្ត​ខាង​លេី​ បាន​គេច​រុឺម៉ក​ដឹក​ចានឆ្នាំង រួច​ក៏​ជ្រុល​ចង្កូត​​​ ធ្លាក់​ផ្លូវ​ក្រឡាប់​តែម្ដង​ ប៉ុន្តែ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ឡើយ​។
រថយន្ត​ពណ៌​ទឹកប្រាក់+ក្រហម​ ស្លាកលេខ​ភ្នំពេញ​3B-7443 សណ្តោង​រុឺម៉ក​ដឹក​ស៊ីទែន​ប្រេង​ឥន្ធនៈ​ ក្រុមហ៊ុន​ សូគីម៉ិច​ អ្នក​បើកប​រ​ ឈ្មោះ​ ងិន​ ពាន​ ភេទ​ប្រុស​ អាយុ​ ៣៨ឆ្នាំ​ មុខរបរ​ អ្នកបើកបរ​ មានទីលំនៅ​ ឃុំ​បែកចាន​ ស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាល។ មានទិសដៅពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះ​ទៅ​ ភ្នំពេញ​។
ករណី​នេះ​នគរបាល​ស្រុក​កំពង់​សិលា​ បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គីភ័យ​១​គ្រឿង​ ទៅបាញ់​ទឹក​ឲ្យ​ត្រជាក់​ បង្ការ​ក្រែង​ កេីត​មាន​គ្រោះអគ្គីភ័យ​ឆាបឆេះ​ផងដែរ​។
បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ និង​ភាគី​ខាង​ក្រុមហ៊ុន​ កំពុង​ចាត់ចែង​ស្ទូច​យកចេញ​ ពី​កន្លែង​កើត​ហេតុ​។

ដោយ៖ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print