នគរបាលប៉ុស្តិ៍ចោមចៅ៣ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាគាស់ផ្ទះយ៉ាងសកម្មម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជាមុខសញ្ញាគាស់ផ្ទះយ៉ាងសកម្មត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ត្រូវនិងថ្ងៃទី១៦ ខែមីនាឆ្នាំ២០១៨ នៅបន្ទប់ជួលមួយកន្លែងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះផន តារា ហៅអាម៉ាប់ ភេទប្រុសអាយុ២៩ ឆ្នាំស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅឃុំព្រៃមិង ស្រុក ថ្ពង ខេត្តកំពង់ស្ពឺ។
តាមសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋបានរាយការណ៍ថា ឃើញមានជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់សោរបន្ទប់កម្មកាកររោងចក្រសម្ងំលួចទ្រព្យសម្បត្តិខណះម្ចាស់មិននៅ ក្រោយពីទទួលព័ត៌មានភ្លានកម្លាំងនគរបាលក៏បានចុះទៅដល់ចំណុចកើតហេតុនិងឃាត់ខ្លួនជនសង្ស័យតែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕

សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print