តើមានអ្នកណាដឹងថាលោកត្រាំត្រូវដកតំណែងមន្ត្រីជាន់ខ្ពស់ប៉ុន្មានរូបទៀត?

ចែករំលែក៖

ក្រោយពេលដកហូតតំណែងរដ្ឋមន្ត្រីការបរទេស ដែលជារដ្ឋមន្ត្រីសំខាន់ដែលលោកត្រាំកោះហៅចូលឲ្យកាន់តំណែង នេះ បានបង្កឲ្យមានពាក្យចចាមអារ៉ាម រិះគន់យ៉ាងខ្លាំងដល់រដ្ឋាភិបាលលោកត្រាំ ។ មានមនុស្សជាច្រើន បានដាក់សំណួរសួរ ថា តើលោកត្រាំត្រូវដកមន្ត្រីជាន់ខ្ពស់ប៉ុន្មានរូបទៀត ទើបឈប់?

មតិសាធារណៈបានលើកឡើងថា លោក ត្រាំអាចនឹងត្រូវប្តូររដ្ឋមន្ត្រី និងមន្ត្រីជាន់ ខ្ពស់ច្រើនរូបទៀត ឲ្យតែមន្ត្រីទាំងនោះមិនគាំទ្រដល់គោលនយោបាយរបស់លោក។ ចាប់តាំងពីលោកត្រាំឡើងកាន់តំណែង ប្រធានាធិបតី ពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៧ បន្ទាប់ពីទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតនាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៦មក លោកត្រាំបានដកហូតតំណែង ឬក៏មន្ត្រីសំខាន់ៗទាំងឡាយលាលែងពី តំណែង ២៣នាក់ហើយ។

នៅពេលនេះដែរសារព័ត៌មានរ៉យទ័របានផ្សាយថា លោកត្រាំមានគម្រោងបណ្តេញមន្ត្រីជាន់ខ្ពស់នៅសេតវិមានមួយរូបទៀត ចេញពីតំណែង ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយ ការណ៍ថា បានសម្រេចចិត្តថា នឹងបណ្ដេញទីប្រឹក្សាសន្តិសុខជាតិរបស់លោក គឺលោក ម៉ាក់ម៉ាស្ទ័រ (H.R. McMaster) ចេញពី តំណែង។ ប៉ុន្តែការសម្រេចចិត្តនេះ នឹង មិនត្រូវប្រកាសភ្លាមៗនោះឡើយ។ Reuters ផ្អែកលើសេចក្ដីរាយការណ៍របស់ Washington Post ដែលទទួលបានការ បញ្ជាក់ពីមន្ត្រីអាមេរិកចំនួន៥រូប បានឱ្យ ដឹងថា លោក ត្រាំ សម្រេចចិត្តថា នឹងដក​លោក McMaster ចេញពីតំណែង ហើយ លោកក៏កំពុងពិចារណាផងដែរ លើបេក្ខ ភាពដែល អាចជំនួសទីប្រឹក្សាសន្តិសុខជាតិរូបនេះ ក្នុងនោះរួមមានទាំងអតីតឯកអគ្គរដ្ឋទូតអាមេរិក ប្រចំាអង្គការសហប្រជា ជាតិ លោក ចន បូលតុន (John Bolton) និងប្រធានការិយាល័យក្រុមប្រឹក្សាសន្តិសុខ UN លោក ខេត ខែលឡុក (Keith Kellogg)ផងដែរ។ ប៉ុន្តែខាងសេតវិមានមិនទាន់ធ្វើការអត្ថាធិប្បាយអ្វីនៅឡើយនោះទេ។

គួរបញ្ជាក់ថា សេចក្ដីរាយការណ៍ ខាងលើ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានសម្រេច ចិត្តបណ្ដេញ លោក រិច ធីល្លឺសុន ចេញពី តំណែងរដ្ឋមន្ត្រីការបរទេសអាមេរិក ហើយ ដាក់នាយក CIA លោក Mike Pompeo ឱ្យជំនួសតំណែងនេះវិញ។

សកម្មភាពខាងលើ របស់អាមេរិក ពិសេសគឺការដកដំណែងរដ្ឋមន្ត្រីការ បរទេស បានធ្វើឲ្យប្រទេសជាច្រើនដែលជាសត្រូវរបស់អាមេរិក សើចចំអកយ៉ាង ខ្លាំងដល់រដ្ឋាភិបាលអាមេរិក។ កន្លងមក ថ្មីៗទីក្រុង មូស្គូបានបោះសម្ដីចំអកឲ្យក្នុងរឿងផ្លាស់ប្តូរប្រមុខការទូតអាមេរិកាំង លោក Rex Tillerson ថែមទាំងចោទជា សំណួរថា តើរុស្ស៊ីដែលជាប់ចោទស្រាប់ ទៅហើយ ថាបានជ្រៀតជ្រែកចូល ក្នុងការ បោះឆ្នោតជ្រើសរើសលោក ដូណាល់ ត្រាំ ជាប្រធានាធិបតី ត្រូវគេចង្អុលនឹងម្រាមដៃទៀតឬមកលើខ្លួនថាជាអ្នកពាក់ព័ន្ធនឹង ការផ្លាស់ប្តូរនេះ។

នៅមិនទាន់មាននរណាចោទរុស្ស៊ីទេឬ ថាជាអ្នកទទួលខុសត្រូវ ចំពោះការផ្លាស់ ប្តូរមុខតំណែង នៅក្រុងវ៉ាស៊ីនតោន? សំណួរនេះ ត្រូវបានបន្លឺឡើងនៅថ្ងៃអង្គារ ទី១៣ មីនា ដោយអ្នកនាំពាក្យផ្លូវការ នៃក្រសួង ការបរទេសរុស្ស៊ី លោកស្រី Maria Zakharova។មូលហេតុនៃសេចក្តីថ្លែងការណ៍បែបនេះរបស់មូស្គូ គឺមកពី តាមអំណះអំណាងចារកិច្ចអាមេរិកាំង អំណាច រុស្ស៊ី បានបំពេញប្រតិបត្តិការគ្រោងទុកជាមុន សំដៅជះឥទ្ធិពលទៅលើការបោះឆ្នោតនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៦ ដើម្បីឲ្យលោក ដូណាល់ ត្រាំ ជាប់ជាប្រធានាធិបតី-ប្រតិបត្តិការនេះសោតបានប្រព្រឹត្តទៅជាអាទិ៍ តាមរយៈការប្រើ បណ្តាញសង្គម និង ការផ្សាយ”ព័ត៌មាន ក្លែងបន្លំ” ។ ប៉ុន្តែ ក្រុងមូស្គូ តែងតែថ្លែង បដិសេធ។

មុនក្លាយជាប្រមុខការទូត លោក Rex Tillerson បានរកស៊ីអស់ពេលជិត២០ឆ្នាំ ក្នុងចំណងយ៉ាងជិតស្និទ្ធ ជាមួយប្រទេស រុស្ស៊ី ក្នុងក្របខ័ណ្ឌនៃមុខងារគាត់ ជាមេដឹក នាំក្រុមហ៊ុនប្រេង ExxonMobil ដោយបាន ជួបជារឿយៗ ជាមួយលោកប្រធានាធិបតី រុស្ស៊ី វ៉្លាឌីមៀរ ពូទីន។

ទោះបីលោក Tillerson ឡើងជាប្រមុខ ការទូត និងលោក ត្រាំ ខំសន្យាផ្សះផ្សាជាមួយរុស្ស៊ីវិញក្តី ក៏ទំនាក់ទំនងរវាងមូស្គូ នឹង វ៉ាស៊ីនតោន បែរជាធ្លាក់ចុះកាន់តែអាក្រក់ ទៅ តាំងពីបេក្ខជនបក្សសាធារណរដ្ឋនោះ បានឈ្នះឆ្នោតមក ព្រោះទំនាក់ទំនងនេះ បំពុលដោយ ការចោទប្រកាន់ថា រុស្ស៊ី បានលូកដៃចូលក្នុងការ បោះឆ្នោត ឆ្នាំ ២០១៦ នោះ។

លោកពូទីន ក្នុងបទសម្ភាសន៍កាលពី ពីរសប្តាហ៏មុន ទៅកាណាល់ទូរទស្សន៍ អាមេរិកាំង NBC បានច្រានចោលជាថ្មី នូវការចោទប្រកាន់នោះ ទាំងចោទជាសំណួរ ថា៖ ហេតុដូចម្តេចបានជាអស់លោក យល់ថាអាជ្ញាធររុស្ស៊ី បូកទាំងរូបខ្ញុំ ផង បានឲ្យភ្លើងខៀវដល់ការលូកដៃនេះ?

តបនឹងសំណួរដែលថា ក្នុងខែកុម្ភៈ កន្លងទៅ មានពលរដ្ឋរុស្ស៊ី ១៣ នាក់ និង ក្រុមហ៊ុនរុស្ស៊ី ៣ ត្រូវរដ្ឋអាជ្ញា សហរដ្ឋ អាមេរិក ចោទថាបានលូកដៃចូលក្នុងការបោះឆ្នោតអាមេរិកាំង លោកពូទីន បាន ឆ្លើយថា ៖ “ពួកគេប្រាកដជាជាតិរុស្ស៊ី ប៉ុន្តែគេមិនមែនជាមន្ត្រីរបស់រដ្ឋទេ ហើយចុះវាយ៉ាងម៉េចបើគេជាជាតិរុស្ស៊ី ? ជាតិ រុស្ស៊ី មានដល់ទៅ ១៤៦ លាននាក់ ឯណោះ”។

លោកពូទីនសង្កត់ធ្ងន់ថា ៖ មិនមែន ជាគោលដៅយើងទេ លូកដៃជ្រៀតជ្រែក។ យើងមិនឃើញអ្វីជាទិសដៅយើងឡើយ ដោយធ្វើការជ្រៀតជ្រែក។ ដូច្នេះ គ្មាន ន័យអ្វី នឹងលូកដៃជ្រៀតជ្រែកឡើយ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print