ឃាតករសម្លាប់ស្ត្រីវ័យ២៩ឆ្នាំ កាប់ចិញ្ច្រាំទាំងអាក្រាធកាយញាត់ចូលធុងទឹកកក គឺករណីប្លន់យកទ្រព្យសម្បត្តិម៉ូតូ ខ្សែក ខ្សែដៃ ចិញ្ចៀន ក្រវិល កងជើង ដោយសារចាញ់ល្បែងអនឡាញអស់លុយ និងបញ្ចាំម៉ូតូ

ចែករំលែក៖

ខេត្តកណ្តាល៖ រាប់អានគ្នាសោះ ចុងក្រោយកាប់សម្លាប់ស្ត្រីរងគ្រោះមិនញញើតដៃទាំងអាក្រាធកាយ ខណះជនសង្ស័យជាឃាតករចាញ់ល្បែងអនឡាញ អស់លុយ អស់ម៉ូតូយកទៅដាក់បញ្ចាំ។
ជនសង្ស័យជាឃាតករ បានសារភាពថា៖ ខ្លួនបានរាប់អានស្រ្តីរងគ្រោះបានជិត២ឆ្នាំ ខណះនាងតែងធ្វើទូរស័ព្ទកន្លែងខ្លួនជុសជុល ក៏ស្គាល់គ្នា។ ក្រោយមកចាញ់ល្បែងអនឡាញអស់លុយ អស់ម៉ូតូយកទៅបញ្ចាំ ក៏បែកគំនិត បង្កើតផែនការទុច្ចរិត ទៅជួលផ្ទះគេនៅបាន៥ថ្ងៃក៏ទូរស័ព្ទខលហៅស្ត្រីរងគ្រោះអោយមកបន្ទប់ជួល ដោយភូតកុហកថា៖ ខ្លួនមានឡេទឹកឃ្មុំពិសេសសម្រាប់លាបស្បែក ទើបស្ត្រីរងគ្រោះមកផ្ទះជួលយកឡេលាបស្បែកតាមការណែនាំពី ជនសង្ស័យជាឃាតករ។
ក្រោយមកនាងចូលបន្ទប់ទឹកលាងសម្អាតខ្លួន ក៏ជនសង្ស័យជាឃាតករ បានយកខ្សែភ្លើងទៅឆក់សម្លាប់ តែនាងស្រែកទើបឃាតករយកកាំបិតមកកាប់ចិញ្ច្រាំជាច្រើនកន្លែងបណ្តាលអោយស្លាប់ និងយកសាកសពដាក់ញាត់ចូលធុងទឹកកកតែម្តង។
ជនសង្ស័យជាឃាតករសារភាពទៀតថា៖ ពេលយកសាកសពដាក់ញាត់ចូលធុងទឹកកកហើយ ខ្លួនមិនទាន់ដឹកយកទៅទម្លាក់ចោលទេគឺ ទុកនៅផ្ទះជួលសិន ដើម្បីយកម៉ូតូជនរងគ្រោះទៅលក់ បានប្រាក់ទៅលោះម៉ូតូដែលខ្លួនដាក់បញ្ចាំ យកមកដឹកសាកសពទៅទំលាក់ចោលនៅព្រែកតាមាក់។
បច្ចប្បន្ន ជនសង្ស័យជាឃាតករ សមត្ថកិច្ចកំពុងសាកសួរតាមនីតិវិធីបន្តទៀត៕

...

ដោយ៖ តុង ឡេង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print