ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ កម្លាំងជាច្រើននាក់របស់ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូន ឃាតកដៃឆៅកាប់សម្លាប់សង្សារខ្លួនឯងយ៉ាងសាហាវព្រៃផ្សៃ រួចយកទៅទម្លាក់ចោលនៅគល់ស្ពាន ស្រុកខ្សាច់កណ្តាលមកសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តរនិិតិវិធីទៅតាមផ្លូវច្បាប់។
បច្ចុប្បន្នឃាតករកំពុងស្ថិតក្រលមការសាកសួររបស់លោក ឯកស៑ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល។
ឃាតករមានឈ្មោះ សឿ សុខផេង ភេទប្រុស អាយុ៣១ឆ្នាំ
មានទីលំនៅផ្ទះជួលភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌ័សែនសុខ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះឈ្មោះ យឿន ធានី អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀ ម ខេត្តកំពង់ចាម មានឪពុកឈ្មោះ យិន យឿន អាយុ៦៨ឆ្នាំ និងម្តាយឈ្មោះ ផល សៀន អាយុ៦៤ឆ្នាំ។
សូមជម្រាបថា៖លោកឧត្តមសេនីយ៍ទោ អ៑ាវ ចំរើន ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងដោយសហការគ្នារវាងកម្លាំងនគរបាលនៃស្នងការស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកម្លាំងនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង០២និង២៤នាទីរសៀល ថ្ងៃទី១៦ មិនា ២០១៨កន្លងទៅនេះ នៅចំណុចគល់ស្ពានព្រែករូងទី២ ផ្នែកខាងលិចតាមបណ្តោយផ្លូវជាតិ លេខ៨ ក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រជាពលរដ្ឋអ្នកបើកម៉ូតូកង់បី បានប្រទះឃើញធុងទឹកកកពណ៌ក្រហមចំណុះ២០០លីត្រមួយចាក់សោរ រួចក៏ បានរាយការណ៍ប្រាប់នគរបាលចរាចរណ៍ ដែលឈរនៅគោលដៅក្បែរនោះ។
ភ្លាមនោះសមត្ថកិច្ចបានចុះពិនិត្យដល់កន្លែងកើតហេតុ ឃើញធុងទឹកកកខាងលើមានចាក់សោរ ព ណ៌ខ្មៅ បន្ទាប់មកសមត្ថកិច្ចបានកាត់ត្រចៀកធុងទឹកកក ក៏ឃើញសាកសពមនុស្សស្រីម្នាក់អាក្រាយកាយនៅខាងក្នុង។
អាយុចន្លោះពី ២៨ ឆ្នាំ ទៅ ៣៥ ឆ្នាំ មានកម្ពស់ ១,៥០ ម៉ែត្រនិ ងមានសម្ភារៈដូចជា មួកសុវត្ថិភាព១ កាបូបដៃ១ក្នុងនោះមានស៊ីមទូរស័ព្ទ១ កាំបិតចិតបន្លែ ចុងស្រួចដងធ្វើពីឈើបាក់ផ្លែ១ អាវពណ៌លឿង១ ខ្សែភ្លើងមានឌុយដាក់ក្នុងថង់ប្លាស្ទិក១អា វទ្រនាប់ពណ៌ផ្កាឈូក១ ដបទឹកបរិសុទ្ធ១ រ៉ូបពណ៌ផ្កាឈូក១មានប្រឡាក់ឈាម កន្សែងពោះគោពណ៌ ស ឆ្នូត១ ម៉ាសពណ៌ខៀវ១ ស្បែកជើងស្រី១គូ និងស្បៃដុសខ្លួន១។
នៅលើមុខសាកសព និងស្មាខាងស្តាំ មានស្នាមបាញ់ស្ព្រាយ(ថ្នាំពណ៌ខ្មៅ ) មានស្នាមរបួសត្រង់គុម្ពត្រចៀកខាងស្តាំមុតរយះដល់ថ្ពាល់ ដាច់រយះសៀតថ្កាខាងស្តាំ រលាត់ស្បែកដើមដៃទាំងសងខាង មានស្នាមមុតនៅលើទ្រូងនិងលើពោះចំនួន ២០ កន្លែង ធ្លុះ៧ កន្លែង ឈាមហូរចេញពីមាត់ បាក់ឆ្អឹងចង្ការ របូតធ្មេញដាក់ខាងក្រោម របួសបបូរមាត់ខាងស្តាំ១កន្លែង របួសច្រមុះខាងស្តាំ១កន្លែង ស្នាមរោលខ្លោចរលាត់ស្បែកខាងក្រោយខ្នង ស្នា មរោលខ្លោចកំបះគូថ ទាំងសងខាង ស្នាមរោលខ្លោចរលាត់ស្បែកកំភួនជើងទាំងសងខាង ស្នាមជាំភ្លៅឆ្វេង១ កន្លែង និងរលាត់ស្បែកជង្គង់ខាងស្តាំ១កន្លែង៕ ឆ ដា