ស្ទាក់ចាប់បានតែរថយន្ត និងឈើ រីឯជនទុច្ចរិតរត់គេចយ៉ាងងាយ

ចែករំលែក៖

ខេត្តកំពង់ចាម ៖​​ រថយន្តហាយឡេនឌ័រមួយគ្រឿង ត្រូវជនទុច្ចរិតលួចដឹកឈើប្រភេទ​គ្រញូង៤១ដុំ ស្មើ២៤១គីឡូ ក្រាម ហើយត្រូវបានបង្ក្រាបដោយកម្លាំងការិយាល័យនគរ​បាល​ប្រឆាំងបទល្មើស​សេដ្ឋ​កិច្ច សហការជាមួយកម្លាំងជំនាញការិយាល័យចរាចរណ៍ជើង​គោក នៅចំណុចភូមិខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

កិច្ចបង្ក្រាបអំពើល្មើសលួចដឹកជញ្ជូនផលអនុផលព្រៃឈើនេះ ធ្វើឡើងកាលពីវេលាម៉ោង៩ និង១៥នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ក្រោមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឯម កុសល បន្ទាប់ពីទទួលបានព័ត៌មានជាក់លាក់អំពីក្រុមទុច្ចរិតលួចដឹកឈើខាងលើ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយការស្ទាក់បង្ក្រាប កម្លាំងដកហូតបានរថយន្តមួយគ្រឿង ម៉ាកហាយឡេនឌ័រ ពណ៌ស ស្លាកលេខ2A-9216 និងឈើគ្រញូងចំនួន៤១ដុំ ស្មើ​២៤១​គីឡូម៉ែត្រគូប ។ ដោយឡែកម្ចាស់ និងជាអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្នវត្ថុតាងខាងលើ កម្លាំងសមត្ថកិច្ចបានប្រគល់ជូន ជំនាញរដ្ឋបាលព្រៃឈើចាត់ការ​បន្ត​តាមនីតិវិធី ៕ វណ្ណៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print