បញ្ជូនក្រុម KTS ដៃឆៅកាប់សម្លាប់យុវជនម្នាក់មកលេងបុណ្យបញ្ចុះខណ្ឌសីមា មកតុលាការ

ចែករំលែក៖

ខេត្តកណ្តាល ៖ កម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ បានបញ្ជូន ក្រុមKTS ដៃឆៅកាប់សម្លាប់ទៅលើយុវជនទៅលេងបុណ្យបញ្ចុះខណ្ឌសីមា  ស្លាប់នៅក្នុងថ្លុកឈាម នៅស្រុកកោះធំ មកសាលាដំបូងខេត្តកណ្តាលដើម្បីបន្តរនីតិវិធីទៅតាមផ្លូវច្បាប់។

បច្ចុប្បន្នក្រុមជនដៃដល់កំពុងស្ថិតក្រោមការសាកសួររបស់លោក សូ សុវិទ្យា ព្រះរាជអាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល។

ជនសង្ស័យ​រួមមានទី​១-​ឈ្មោះ​ គាត​ សំណាង​ ហៅ​ឡេ​ង​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ រត់​តុ​ការ​ ជា​ជន​ដៃដល់​ ទី​២-​ឈ្មោះ​ ហោ​ សោ​ភ័​ណ្ឌ​(​ហៅ​ឡុ​ង​)​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ុក​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ រត់​តុ​ការ​ ជា​អ្នកចូលរួម​  ទី​៣-​ឈ្មោះ​ ឌី​ ឌឿ​ន​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ពោធិ៍​រា​ម្មា​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ មិន​ពិតប្រាកដ​ ទី​៤-​ឈ្មោះ​ បេង​ តាំង​អេ​ង​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​មេស្រុក​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ កាប់​ជ្រូក​លក់​ ទី​៥-​ឈ្មោះ​ វ៉ា​ន់​ សំណាង​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ធន់​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ កសិករ​  ទី​៦-​ឈ្មោះ​ យឹម ឌីណា ភេទប្រុស អាយុ១៨ឆ្នាំ ភូមិព្រែកស្តី ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តតាកែវ។

ជនរងគ្រោះ ០១នាក់ ឈ្មោះ ចេក ភាព ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករបើកម៉ូតូលក់ទឹកកក។

សូមបញ្ជាក់ថា៖នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណជា១៨ និង០០នាទី ជនរងគ្រោះបានជិះម៉ូតូ​១គ្រឿង ម៉ាកSUZUKI NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DH-2039 តែម្នាក់ឯងចេញពីផ្ទះទៅលេងបុណ្យបញ្ចុះខណ្ឌសីមាវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ លុះនៅវេលាម៉ោងកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះ ចេក ភាព ជិះម៉ូតូចេញពីវត្តត្រលប់មកផ្ទះវិញដល់ចំណុចខាងត្បូងស្ពានព្រែកគង់ ចម្ងាយប្រមាណ៥៥ម៉ែត្រ ស្ថិតនៅលើចិញ្ចើមផ្លូវជាតិ២១ចំហៀងខាងកើត ស្រាប់តែមានជនសង្ស័យពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកខាងឆ្វេង   បណ្ដាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង ។

ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាន ដឹកនាំដោយលោកអធិការ សហការជាមួយការិយាល័យនគរបាលបច្ចេកទេស នឹង វិទ្យាសាស្រ្តខេត្ត ប៉ុស្ដិ៍រដ្ឋបាលសំពៅពូន លោកគ្រូពេទ្យ នឹងក្រុមគ្រួសារសព ដេីម្បីធ្វេីការពិនិត្យ កន្លែងកេីតហេតុ នឹង ពិនិត្យសាកសព ឃេីញថាៈ ជនរងគ្រោះមានស្លាកស្នាម នៅលេី កខាងឆ្វេង​ប៉ះទង្គិចនឹងវត្ថុរឹងមុខមុត មានទំហំ0៦ស.មx០៨ស.ម ជម្រៅ ដល់ឆ្អឹង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទៀត​ឡេីយ។

វត្ថុ​តាង​ចាប់​យកៈ​ ម៉ូតូ​ចំនួន​ ០២​គ្រឿង​ ម៉ាក​ Honda​ SL​ ពណ៌​ទឹកប្រាក់​ គ្មាន​ស្លាក​លេខ​ ០១​គ្រឿង​ និង​ម៉ាក​Suzuki​ Nex​ ពណ៌​ក្រហម​លាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ 1U-5738​ ១​គ្រឿង​,​ ​ដាវ​ចំនួន​២​ដើម​ កាំបិត​ចំនួន​២​ដើម​,​ ទូរស័ព្ទ​ចល័ត​ចំនួន​៦​គ្រឿង​ ៕  ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print